Yearendyearend1140x150

ឡាវធ្វើផ្លូវនៅតំបន់ព្រំដែនមិនទាន់ឯកភាពដោយមិនបានសួរនាំកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្ទឹងត្រែង៖ ប្រទេសឡាវបានធ្វើផ្លូវក្នុងតំបន់ព្រំដែនដែលមិនទាន់ឯកភាព មានចម្ងាយ១៥០ម ពីច្រកទ្វារអន្តរជាតិ ដោយមិនជូនដំណឹងមកភាគីកម្ពុជា។ប៉ុន្តែការសកម្មភាពនេះ ត្រូវបានផ្អាកភ្លាមៗ ក្រោយពីមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តស្ទឹងត្រែង។នេះបើយោងតាមប្រសាសន៍របស់ម៉ែន គុង អ្នកនាំពា្យសាលាខេត្តស្ទឹងត្រែង។

លោក ម៉ែន គុង បានប្រាប់ស៊ីស៊ីថាមស៍ថា ចំណុចដែលប្រទេសឡាវធ្វើផ្លូវនោះនៅ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ខាងភាគីឡាវបានធ្វើផ្លូវនេះ មានចម្ងាយ១៥០ម ពីច្រកទ្វារអន្តរជាតិដោយមិនជូនដំណឹងមកភាគីកម្ពុជាទេ។

បើតាមលោក ម៉ែន គុង ការធ្វើផ្លូវនេះ ដោយខាងភាគីឡាវអះអាងថា តំបន់ដែលពួកគេកំពុងធ្វើផ្លូវនេះជាតំបន់ដែលឯកភាពគ្នាក្នុងកិច្ចប្រជុំកន្លងមក។ប៉ុន្តែខាងអាជ្ញាធរកម្ពុជា បានពន្យល់វិញថា តាមស្មារតីកំណត់ហេតុតំបន់ដែលភាគីឡាវធ្វើផ្លូវនេះ គឺមិនទាន់ឯកភាពគ្នានៅឡើយទេ ហើយបច្ចុប្បន្នមានតែបង្គោលរណបមួយលេខ០៣៣ ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង