Cct850x100 1
1800px x h300px kh

វ៉ាក់សាំងជំនួយចិន«ស៊ីណូហ្វាម»៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃស្អែក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយលើកទី៣របស់រដ្ឋាភិបាលចិនមកដល់កម្ពុជា ជាវ៉ាក់សាំងប្រភេទ«ស៊ីណូហ្វាម» (Sinopharm) ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត នៅថ្ងៃស្អែក ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជាចៀសឆ្ងាញពីការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀត។

វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ ហើយ ដោយ«លើកទី១» ដឹកមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួន «៦០ម៉ឺនដូស» និង«លើកទី២» ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចំនួន «៧០ម៉ឺនដូស»។

គួរបញ្ជាក់ថា តាមគម្រោង កម្ពុជានឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ។នៅខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស។ ហើយកម្ពុជា គ្រោងនឹងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់៕ 



Khcct banner

អត្ថបទទាក់ទង