Yearendyearend1140x150

ត្រឹមថ្ងៃទី១៥កុម្ភៈកម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង២ពាន់នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institude of Biological Products) មានសរុបចំនួន ២១២២ នាក់ (ស្រី ៦៩៨នាក់)  គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥កុម្ភៈនេះ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩មានសរុប ២៦៧៨ នាក់ (ស្រី ១០០៣ នាក់) ក្នុងនោះ អ្នកដែលបានចាក់វ៉ាក់សាំងរួចមាន៖ ២១២២ នាក់ (ស្រី ៦៩៨នាក់) និងអ្នកដែលត្រូវពេទ្យមិនអនុញ្ញាតឲ្យចាក់៖ ៥៥៦នាក់ (ស្រី ៣០៥នាក់)។

គួររំឭកផងថា កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅនេះ វ៉ាក់សាំងប្រឆាំងកូវីដ១៩ Sinopharm ដែលជាជំនួយរបស់ប្រទេសចិនផ្តល់មកកម្ពុជាចំនួន ៦០ម៉ឺនដូស ហើយគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ បានចាក់ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមអ្នកសារព័ត៌មាន នៅតាមមន្ទីរពេទ្យគោលដៅចំនួន៣ មានមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកាល់ម៉ែត្រ និង មន្ទីរពេទ្យព្រះកេតុមាលា។

ជាមួយគ្នានេះ នៅថ្ងៃទី១០កុម្ភៈ សង្គេតឃើញថាចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមអ្នកសារព័ត៌មានដែលស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ មុននឹងអាចចាក់វ៉ាក់សាំងបានលុះត្រាតែឆ្លងកាត់ការសាកសួរ និងពន្យល់អំពីលក្ខខណ្ឌពីសំណាក់ក្រុមគ្រូពេទ្យជាមុនសិន ដើម្បីធានាបាននូវសុវត្ថិភាពមួយចំនួន កុំឲ្យមានបញ្ហាក្រោយពេលចាក់វ៉ាស់សាំងនេះ។

បើតាម ការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ប្រសិនបើមានជំងឺប្រចាំកាយ ឬរោគសញ្ញាដូចជាមាន ជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺថ្លើម ទឹកនោមផ្អែម សរសៃប្រសាទ ប្រកាច់ អាឡាក់ស៊ី និងរោគសញ្ញាផ្សេងទៀតដែលក្រសួងសុខាភិបាលបានកំណត់ នោះមិនអាចចាក់វ៉ាក់សាំងនេះបានទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វ៉ាក់សាំង Sinopharm
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង