Cct850x100 1

សហព័ន្ធនារីទូទាំងប្រទេសចិនផ្តល់ជំនួយរថយន្តដល់ក្រសួងកិច្ចការនារីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០​ លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តរបស់សហព័ន្ធនារីទូទាំងប្រទេសចិន ជូនក្រសួងកិច្ចការនារីកម្ពុជា។

លោកស្រី Zuo Wenxing ទីប្រឹក្សាបានមានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា ជាមិត្តជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ ដៃគូល្អ ហើយប្រជាជនជាស្រ្តីភេទទាំងពីរប្រទេសគឺជាបងប្អូនស្រីល្អនឹងគ្នាដែលមិនធ្លាប់មានពីមុនមក។

លោកស្រីទីប្រឹក្សា បានបន្តថាចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩មក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គជាមួយគ្នា បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីចំណុចស្នូលនៃសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ ហើយត្រូវបានប្រសិទ្ធនាមថា ជាគំរូនៃកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុសសម្រាប់សហគមន៍អន្តរជាតិ។

ចំពោះសម្ភារៈដែលជាជំនួយរបស់សហព័ន្ធនារីទូទាំងប្រទេសចិនផ្តល់ជូននាលើកនេះ បានឆ្លុះបញ្ចាំងម្តងទៀតពីមិត្តភាពដ៏សែនជ្រាលជ្រៅរបស់មិត្តនារីចិនជូនចំពោះមិត្តនារីនិងប្រជាជនកម្ពុជា ជឿជាក់ថានឹងផ្តល់ជាការគាំទ្រដ៏មានកម្លាំងជូនដល់កិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងក្រសួងកិច្ចការនារីកម្ពុជា។

ជាមួយគ្នានោះ លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះជំនួយរយៈពេលវែងដែលផ្តល់ជូនដោយសហព័ន្ធនារីទូទាំងប្រទេសចិននិងរដ្ឋាភិបាលចិន លោកជំទាវមានប្រសាសន៍ថា ជំនួយទាំងនេះផ្តល់ជាការគាំទ្រដ៏មានកម្លាំងជូនចំពោះកិច្ចការងារក្នុងក្រសួងកិច្ចការនារីកម្ពុជា នេះបានបង្ហាញឲ្យឃើញពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។

ក្រសួងកិច្ចការនារីកម្ពុជារីករាយបន្តកិច្ចសហប្រតិបត្តិការទំនាក់ទំនងស្អិតរមួតថែមមួយកម្រិតទៀតជាមួយភាគីចិន និងរួមចំណែកកាន់តែធំសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង