Yearendyearend1140x150

អ្នកជំងឺកូវីដ២នាក់នៅ«ខេត្តសៀមរាប»ត្រូវបានព្យាបាលជាសះស្បើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា មានករណីជាសះស្បើយនៅខេត្តសៀមរាប ចំនួន ២នាក់ថ្មីទៀត នៅថ្ងៃទី២២ មេសានេះ ហើយក្រុមគ្រូពេទ្យ បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ 

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់អំពីពលរដ្ឋទាំងពីរដែលបាន«ជាសះស្បើយពីជំងឺកូវីដ-១៩» រួមមាន៖ ១) ឈ្មោះ៖ លោក ស សុវណ្ណារិទ្ធ អាយុ ៥០ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប និង២) ឈ្មោះ៖ លោក អ៉ឹង ខៃលី អាយុ ២២ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ 

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ទាំង៣​ដែលបានបិទខ្ទប់ (សង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាម) និងអាជីវករ ឬអ្នកពាក់ព័ន្ធ ដែលត្រូវធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងករណីនៅផ្សារក្រោម សូមមេត្តាមានការអត់ធ្មត់ខ្ពស់ និងចូលរួមអនុវត្តនូវវិធានការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ។ 

ផ្ទុយទៅវិញ ក្នុងករណីបុគ្គលទាំងឡាយណា មិនអនុវត្តវិធាននានានោះទេ នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ អាស្រ័យដូចមានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋ និងសាធារណជនទូទៅ សហការចូលរួមដោយយកចិត្តទុកដាក់ អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ(ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង