Yearendyearend1140x150

អាជីវករ និងសន្តិសុខ«ផ្សារដើមគ»ប្រមាណ១០០នាក់ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖យ៉ាងហោចណាស់មានអាជីវក និងកម្លាំងសន្តិសុខផ្សារដើមគ ចំនួនប្រមាណ១០០នាក់ បានឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សមគមន៍២០កុម្ភៈ និងបានឆ្លងរាលដាលគួរឱ្យព្រួយបារម្ភ។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ មេសា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង