Yearendyearend1140x150
Img 0571

ធនាគារជាតិលើកទឹកចិត្តការប្រើប្រាស់សេវាអេឡិចត្រូនិក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ធនាគារជាតិ នៃ កម្ពុជា បានលើកទឹកចិត្តឲ្យប្រើប្រាស់សេវាអេឡិចត្រូនិកជំនួសការចេញផ្យាយ ឬប្រើប្រាស់មូលប្បទានប័ត្រនានា។

នៅក្នុងសេចក្ដីជូនដំណឹង កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០២០ កន្លងទៅ​ ធនាគារជាតិ នៃ កម្ពុជា បានលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ កាត់បន្ថយការប្រើប្រាស់ ឬចេញផ្សាយមូលប្បទាប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងទូទាត់ ជំនួសដោយការប្រើប្រាស់សេវាអេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជាការចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល និងដើម្បីធានាសុវត្ថិភាព និងការពារហានិភ័យនានា ដែលអាចកើតមានជាយថាហេតុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ធនាគារជាតិ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង