Yearendyearend1140x150

ធនាគារជាតិ៖កំណើនវិស័យកាត់ដេរអាចធ្លាក់ចុះ -៦,៧% ខណៈវិស័យទេសចរណ៍ធ្លាក់-៩,៧%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ 

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះអាចធ្លាក់ចុះដល់ -១,៩%ដែលជាកម្រិត​ប៉ះពាល់ខ្លាំងជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីមួយទសវត្សរ៍មុនៗ។នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិកម្ពុជា។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា វិស័យដែលទទួលរងការប៉ះពាល់ខ្លាំងជាងគេគឺវិស័យទេសចរណ៍ និង វិស័យកាត់ដេរ។វិស័យទេសចរណ៍ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានគេរំពឹងថា ធ្លាក់ចុះ -៩,៧% ខណៈវិស័យដឹកជញ្ជូន និងគមនាគមន៍រំពឹងថា មានកំណើនទាបត្រឹម ០,៤% ដោយសារការធ្លាក់ចុះគំហុកនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។

ចំណែកវិស័យកាត់ដេរវិញ ធនាគារជាតិនៃកម្ពុជា ចាត់ទុកថាជាវិស័យពឹកផ្អែកលើតម្រូវការខាងក្រៅត្រូវបានស្ថាប័នមួយនេះរំពឹងថា នឹងមានគំណើនអវិជ្ជមានប្រមាណ -៦,៧%ដោយសារភាពទន់ខ្សោយទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។

តែយ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជាមើលឃើញថា ដោយសារភាពធូរស្រាលនៃជំងឺកូវីដ១៩ក្នុងប្រទេសចិនចាប់តាំងពីខែមីនាមក លំហូរវិនិយោគផ្ទាល់បរទេសពីចិនមកកម្ពុជា អាចមានកំណើនហើបមកវិញ ជាពិសេសអាចរួមចំណែកជំរុញសកម្មភាពក្នុងវិស័យសំណង់ អចលនទ្រព្យ និងវិស័យទេរចណ៍។ជាមួយគ្នានេះ ទេសចរក្នុងប្រទេសកម្ពុជាក៏មានការកើនឡើងវិញផងដែរ បន្ទាប់ពីប្រជាពលរដ្ឋបានផ្អាកការធ្វើដំណើរមួយរយៈក្នុងកំឡុងរីករាលដាលកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង