Cct850x100 1
1800px x h300px kh

ក្រសួងបរិស្ថានបិទរមណីយដ្ឋានទេសចរណ៍បណ្តោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំក្នុងការ«បិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍»ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយ«ហាមដាច់ខាត»មិនឱ្យមានដំណើរការសេវាកម្មទេសចរណ៍នៅតាមគោលដៅចរណ៍ណាមួយ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវ:ចម្រុះទេ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងបរិស្ថាន ណែនាំដល់អាជ្ញាធរ ត្រូវធ្វើការសហការត្រួតពិនិត្យ និងតាមដានក្នុងការហាមឃាត់នូវរាល់ការធ្វើដំណើរចេញ-ចូល និងមិនត្រូវអនុញ្ញាតឱ្យមានសកម្មភាពសេវាកម្មទេសចរណ៍ណាមួយ នៅតាមគោលដៅទេសចរណ៍ នៅក្នុង តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងអំឡុងពេលនៃ«ការបិទជាបណ្តោះអាសន្ន»រយៈពេល១៤ថ្ងៃនេះ ជាដាច់ខាត។

យោងតាមសេចក្តីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងបរិស្ថាន បានសំណូមពរ និងណែនាំដល់មន្ទីរបរិស្ថានខេត្តទូទាំងប្រទេស ដែលមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដោយត្រូវសហការជាមួយរដ្ឋបាលខេត្ត អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ធ្វើការបិទរមណីយដ្ឋាន ទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដែលស្ថិតក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕


Khcct banner

អត្ថបទទាក់ទង