Yearendyearend1140x150

ការបញ្ចាក់ថ្មី៖ចាក់វ៉ាក់សាំងSinopharmហើយនឹងមានអង់ទីគ័រការពារយ៉ាងតិច៩ខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ចាង អ៊ីនថាវ(zhang Yun​ tao) អនុប្រធានក្រុមហ៊ុន Sinopharm Group China Biotech។

ចិន៖លោក ចាង អ៊ីនថាវ(zhang Yun​ tao) អនុប្រធានក្រុមហ៊ុន Sinopharm Group China Biotechបានបញ្ចាក់ថា អ្នកចាក់វ៉ាក់សាំងSinopharmហើយ នឹងមានអង់ទីគ័រការពារជំងឺកូវីដ១៩យ៉ាងហោចណាស់រយៈពេល៩ខែ។

លោក ចាង អ៊ីន​​ថាវ មានប្រសាសន៍នៅក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃទី២៨ខែមិនាថា អ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន​ Sinopharm Group China Biotechកំពុងបន្តតាមដានទិន្នន័យប្រែប្រួលនៃការមានអង់ទីគ័រការពារជំងឺកូវីដ១៩ក្នុងខ្លួនមនុស្ស​ បន្ទាប់ពីបានចាក់វ៉ាក់សាំងរួច។

លោកបន្តថា បច្ចុប្បន្នបានទទួលនូវទិន្នន័យថ្មីបានបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំងSinopharmហើយ​ នឹង​មានអង់ទីគ័រការពារជំងឺកូវីដ១៩យ៉ាងហោចណាស់រយៈពេល៩ខែ។

លោកបន្តថា អង់ទីគ័រក្នុងខ្លួនមនុស្សអាចនឹងមានរយៈពេលលើសពី៩ខែឬយ៉ាងណានោះ អ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុននេះកំពុងតាមដានទិន្នន័យបន្តទៀតផងដែរ។

កាលពីពេលថ្មីៗនេះ កាលពីពេលថ្មីៗនេះ លោកយ៉ាងសៀវមីង(Yang Xiao ming) ប្រធានក្រុមហ៊ុន Sinopharm Group China Biotechបានបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការពិសោធន៍ជាច្រើន ដោយលទ្ធផលបានបង្ហាញថា​​​​ យោងតាមលទ្ធផលពិសោធន៍របស់ក្រុមហ៊ុន Sinopharm បានបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី១រួច រយៈពេល១០ថ្ងៃក្រោយនឹងបង្កើតអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ ប៉ុន្តែការបង្កើតអង់ទីគ័ររបស់មនុស្សគ្រប់គ្នា សុទ្ធតែមិនដូចគ្នាទេ​ ហេតុដូច្នេះហើយទើបតំរូវអោយចាក់លើកទី២បន្ថែមទៀត។

លោកបន្តទៀតថា បន្ទាប់ពីចាក់បានទាំង២លើករួច នៅ១៤ថ្ងៃក្រោយ នឹងអាចបង្កើតអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ ហើយបង្កើតបានជាប្រព័ន្ធការការពារដ៏មានប្រសិទ្ធិភាព ហើយអត្រានៃការមានអង់ទីគ័រក្នុងខ្លួនគឺរហូតដល់៩៩% ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង