Yearendyearend1140x150

លោកយាយអាយុ៧៥ឆ្នាំម្នាក់នៅខេត្តកំពង់ធំជាសះស្បើយពីជំងឺកូវីដ១៩ហើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ធំ៖ យោងតាមសេចក្ដីប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៧មីនានេះ បានចូលរួមអបអរសាទរចំពោះ លោកយាយ អាយុ ៧៥ឆ្នាំម្នាក់ មកពីភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺឆ្លងកូវីដ១៩ហើយ។ លោកយាយត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំនៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក១៤ថ្ងៃបន្តទៀត នៅស្រុកកំណើតលោកយាយ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩។ 

ជាការឆ្លើយតបនៃការជាសះស្បើយរបស់លោកយាយខាងលើនេះ អាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមគ្រួសារលោកយាយផ្ទាល់ សូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ក្រុមRRT និង ក្រុមជួរមុខនៃមន្ទីរពេទ្យខេត្តកំពង់ធំទាំងអស់គ្នា ដែលបានយកចិត្តទុកដាក់រួបរួមកម្លាំងគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឱ្យបានឆាប់បំផុត៕ 

លោកយាយអាយុ៧៥ឆ្នាំម្នាក់នៅខេត្តកំពង់ធំជាសះស្បើយពីជំងឺកូវីដ១៩ហើយ
លោកយាយអាយុ៧៥ឆ្នាំម្នាក់នៅខេត្តកំពង់ធំជាសះស្បើយពីជំងឺកូវីដ១៩ហើយ
ការថ្លែងអំណរគុណដល់លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ក្រុមRRT និង ក្រុមជួរមុខនៃមន្ទីរពេទ្យខេត្តកំពង់ធំទាំងអស់គ្នា ដែលបានយកចិត្តទុកដាក់រួបរួមកម្លាំងគ្នា។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង