Cct850x100 1
1800px x h300px kh

អ្នកដឹងថាខ្លួនជួបមនុស្សច្រើននិងចេញរោគសញ្ញាក្រសួងឱ្យទៅធ្វើតេស្ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសឲ្យពលរដ្ឋដែលរស់នៅភ្នំពេញ និងខេត្តកណ្តាលអាចទៅធ្វើតេស្តរកកូវីដ-១៩ ក្នុងករណីដែលមានការសង្ស័យពាក់ព័ន្ធការជួបមនុស្សច្រើន និងមានរោគសញ្ញា។ ក្រសួងស្នើឲ្យប្រជាពលរដ្ឋពាក់ព័ន្ធទៅធ្វើតេស្តនៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ក្រសួងសុខាភិបាលបានបន្តថា ពលរដ្ឋដែលប៉ះពាល់ជាមួយនឹងមនុស្សច្រើន មានហ៊ានិភ័យខ្ពស់ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើអ្នកជាបុគ្គលិកសុខាភិបាល គ្រូបង្រៀន កងកម្លាំងប្រដាប់ អាវុធ នគបាលយុត្តិធម៌ បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី ដែលជាអ្នកជួរមុខ ហើយប៉ះពាល់ជាមួយសាធារណជនច្រើនព្រមទាំងកំពុងរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយមានរោគសញ្ញាដូចជាគ្រនក្តៅក្អក កណ្តាស់ ឈឺក ហៀរ សំបោរ ហត់ ឬពិបាកដកដង្ហើម អ្នកគួរតែទៅតេស្តរកវីរុសកូវ ៥-១៩ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន សូមទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែ ឬមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬ នៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ ហើយសម្រាប់ព័ត៌មានបន្ថែម ទូរស័ព្ទទៅលេខ១១៥៕


Khcct banner

អត្ថបទទាក់ទង