Yearendyearend1140x150

កំពុងមមាញឹកទប់ស្កាត់កូវីដ ក្រុមឆ្លៀតឱកាសលួចទន្រ្ទានដីចូលផ្លូវល្បឿនលឿន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ អាជ្ញាធរខេត្តកំពុងមមាញឹកក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅក្នុងខេត្តព្រះសីហនុ ក៏មានក្រុមឆ្លៀតឱកាសបានធ្វើសកម្មភាពចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ជាពិសេសនៅចំណុចគន្លងផ្លូវល្បឿនលឿន គន្លងបង្គោលខ្សែភ្លើងក្នុងតំបន់ការពារព្រែកទឹកសាបក្បាលឆាយ និងដីគម្របព្រៃឈើ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបញ្ជាក់ថា ជាវិធានការបង្រ្កាបបទល្មើសនេះ កម្លាំងមន្រ្តីឧទ្យាននុរក្សបានចាប់បានជនសង្ស័យធ្វើសកម្មភាពអារផ្តួលរំលំដើមអាកាស្សាដោយប្រើរណាយន្តចំនួន០២គ្រឿង។ ក្រោយពេលជនសង្ស័យបានធ្វើសកម្មភាពភ្លាម កម្លាំងមន្រ្តីឧទ្យាននុរក្សក៏បានឃាត់ខ្លួនតែម្តងដែលមានជនសង្ស័យចំនួន៣នាក់ ភេទប្រុស រួមជាមួយនឹងគោយន្តចំនួន០២គ្រឿង និងរណាយន្តចំនួន០២គ្រឿង។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ដោយអនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា មន្រ្តីឧទ្យានុរក្សបានធ្វើការនាំខ្លួនបុរសទាំង៣នាក់ រួមជាមួយនឹងវត្ថុតាងដូចមានរៀបរាប់ខាងលើ ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង