Yearendyearend1140x150

លោក ស្រ៊ុន ពៅ៖មាន់ចិញ្ចឹមបានតែអត់មានអ្នកទិញ ខណៈតម្រូវការសាច់ជ្រូកធ្លាក់ចុះ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា

ភ្នំពេញ៖ ការផ្គត់ផ្គង់នៃតម្រូវការសាច់មាន់ សាច់ជ្រូក មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយការធ្លាក់ចុះនេះ គឺដោសារចិញ្ចឹមបានហើយអត់មានអ្នកទិញ។នេះបើតាមប្រសាសន៍របស់លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានលើកឡើងថា ចាត់តាំងពីមានបញ្ហាកូវីដ១៩មក ជាពិសេសមានការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈមក ការចិញ្ចឹមសត្វនៅកម្ពុជា គឺកើនឡើងជាធម្មតា ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺសកម្មភាពនៃការទិញសាច់សត្វគឺមានការធ្លាក់ចុះខ្លាំង។

បើតាមលោក ស្រ៊ុន ពៅ នៅក្នុងដំណាក់កាលកូវីដ១៩នេះ ការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងទីផ្សារកម្ពុជាទាំងមូលមានរហូតទៅដល់៥០០ទៅ៦០០តោន(ជ្រូករស់)ក្នុងមួយថ្ងៃ ហើយជ្រូកកសិដ្នាននេះមានតម្លៃចាប់ពី២ម៉ឺនទៅ២ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោក្នុងមួយគីឡូ។ រីឯជ្រូកស្រែដែលចិញ្ចឹមជាលក្ខណៈគ្រួសារមានតម្លៃ៣ម៉ឺនរៀល ថ្លៃជាងជ្រូកកសិដ្ឋាន។ចំពោះជ្រូកកសិដ្ឋានដែលអាជីករធ្លាប់តែលក់បានពី២០០គីឡូក្នុងមួយថ្ងៃ គឺធ្លាក់មកនៅត្រឹម៦០-៧០គីឡូក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

ចំណែកឯកកសិករចិញ្ចឹមមាន់វិញ គឺទទួលបានតម្លៃទាបដោយចិញ្ចឹមបានហើយ ក៏ប៉ុន្តែមិនមានអ្នកទិញ ហើយពុំមានសកម្មភាពនៃការនាំចេញទៅទីផ្សារខាងក្រៅឡើយ។ចំពោះមាន់ដែលមាបផលប៉ះពាល់ជាងគេ គឺប្រភេទមាន់ដែលគេចិញ្ចឹមយកសាច់(មាន់សាច់) ព្រោះមាន់ប្រភេទនេះចិញ្ចឹមអាចលក់ចេញបានក្នុងរយៈពេលខ្លី ហើយគ្មានទីផ្សារមានរហូតដល់ទៅរាប់លានក្បាល ជាហេតុធ្វើឱ្យតម្លៃក៏មានការធ្លាក់ចុះ ហើយលក់ត្រឹមតែ១៥០០រៀល ដល់១៨០០រៀលតែប៉ុណ្ណោះក្នុងមួយគីឡូ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកមានថវិការច្រើនឱ្យជួយទិញមាន់ពីខាងសមាគម ហើយខាងសមាគមនឹងលក់ជូនក្នុងតម្លៃថោក ព្រមទាំងដឹកជញ្ជូនទៅដល់ទីតាំង និងមានការសម្អាតមាន់ឱ្យបានរួចរាល់ជាស្រេចផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង