ភ្នំពេញ៖ ជនជាតិចិននៅកម្ពុជាម្នាក់ដែលកើតជំងឺកូវីដ-១៩ បានស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងរាជធានីភ្នំពេញ។នេះបើយោងតាមស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍។
បើតាមស្ថានទូតចិនបានឱ្យដឹងថា ជនជាតិចិនដែលស្លាប់នោះ គឺកើតឡើងនៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងរាជធានីភ្នំពេញ។ចំពោះមូលហេតុនៃការស្លាប់វិញ គឺស្ថានទូតមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំរបាយការណ៍ពីក្រសួងសុខាភិបាលកម្ពុជា។
ក្រុមការងារនៃសារព័ត៌មានស៊ីស៊ីថាមស៍ បានព្យាយាមទាក់ទងទៅកាន់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីបញ្ជាក់ពីករណីស្លាប់ជនជាតិចិនរូបនេះ។ ប៉ុន្តែមិនទាន់មានការឆ្លើយតប។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ ហើយករណីឆ្លងក្នុងសហគមន៍នៅពេលចុងក្រោយនេះ ភាគច្រើនជាជនជាតិចិន៕