Yearendyearend1140x150

កងទ័ពចិនជាង២៦០នាក់ មកដល់កម្ពុជា ដើម្បីចូលរួម «សមយុទ្ធនាគមាស»

នយោបាយ
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ព្រះសីហនុ៖ ទាហានជាង២៦០នាក់នៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី១៣ ខែមីនា បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមសមយុទ្ធនាគមាស ឆ្នាំ២០២០។

កងទ័ពរំដោះប្រជាជនចិន មានកម្លាំងចូលរួមចំនួន២៦៥នាក់ រួមនឹងយុទ្ធោបករណ៍ និងបរិក្ខារយោធា ដែលរួមមានយន្តហោះប្រភេទឧត្ថម្ភាកចក្រ កងទ័ពជើងអាកាស MI ១៧ ប្រភេទហ្ស៊ែត ណាញ (Z9) រថពាសដែកប៉េអឹមប៉េ១, រថក្រោះតេ ៥៥, កាំភ្លើងធំធន់ធ្ងន់ប្រភេទអូសសណ្តោង, កាំភ្លើងត្បាល់ ១២០មីលីម៉ែត្រ, ៨២មីលីម៉ែត្រ, ៦០មីលីម៉ែត្រ រួមនឹងសព្វាវុធធុនស្រាល មួយចំនួនធំថែមទៀត។

តាមគម្រោង ទាហានទាំងអស់នេះ នឹងធ្វើសមយុទ្ធរួមគ្នាជាមួយទាហានកម្ពុជា ក្នុងភូមិសាស្រ្តស្រុកជុំគិរី ខេត្តកំពត ដែលជាភូមិសាស្រ្តត្រៀមសមយុទ្ធបាញ់គ្រាប់កាំភ្លើងរួមគ្នារវាងកម្ពុជា ចិន ក្នុងតំបន់នាគមាស នៅកងពលតូចលេខ៧០ នៃកងទ័ពជើងគោករបស់កងយោធពលខេមរភូមិន្ទ នាពេលខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង