Yearendyearend1140x150
Img 0571

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិនបានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនិងក្រុមហ៊ុន E-School Cambodia

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅទីស្នាក់ការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានរៀបចំកិច្ចប្រជុំ និងចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុន E-School Cambodia នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ។

លោក អ៊ុំ លឹមហួរ ជាប្រធានសមាគមនិស្សិត អាណត្តិទី៤ និងជាសមាជិកក្រុមប្រឹក្សានិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន តំណាងឲ្យសមាគមនិស្សិត និង លោក អ៊ុយ ប៊ុនតារា អគ្គនាយកក្រុមហ៊ុន E-School Cambodia តំណាងឲ្យក្រុមហ៊ុន បានព្រមព្រៀងគ្នាក្នុងកិច្ចសហប្រតិបត្តិការដូចខាងក្រោម៖

1. ស្វែងរកកិច្ចសហប្រតិបត្តិការ ឬទំនាក់ទំនងជាមួយសាកលវិទ្យាល័យ ឬ ស្ថាប័ន ក្រុមហ៊ុនផ្សេងៗ នៅក្នុងប្រទេសចិន។ 2. ជម្រុញ និងផ្សព្វផ្សាយឱ្យនិស្សិតដែលត្រៀមទៅសិក្សានៅប្រទេសចិន ប្រើប្រាស់សេវាសិក្សាតាម Online របស់ E-School Cambodia ។ 3. ក្នុងការផ្តល់អាហារូបករណ៍ ឬបញ្ចុះតម្លៃដល់និស្សិតដែលចុះឈ្មោះសិក្សាថ្នាក់ភាសាចិនតាមរយៈសេវាសិក្សាតាម Online របស់ E-School Cambodia ។

4. តម្លើង និងរៀបចំ ACSC APP សម្រាប់ ស.ន.ក.ច. ព្រមទាំងក្នុងការប្រឹក្សាយោបល់ និងផ្តល់ជាជំនួយបច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយនានា របស់ ស.ន.ក.ច.។ 5. យល់ព្រមបង្កើតកម្មវិធីរួមគ្នា ដោយជ្រើសរើសប្រធានបទរបស់កម្មវិធី សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់យុវជន ព្រមទាំងរៀបចំសិក្ខាសាលារួមគ្នា ក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំអំពីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដល់សិស្សនិស្សិតនៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា។ 6. យល់ព្រមទទួលបណ្តុះបណ្តាលផ្នែកផ្សព្វផ្សាយដល់សមាជិក ស.ន.ក.ច. តាមការចាត់តាំងរបស់សមាគម និងចូលរួមឧបត្ថម្ភ និងគាំទ្រនូវកម្មវិធីមនុស្សធម៌ដែលរៀបចំឡើងដោយសមាគមនិស្សិត។

សូមបញ្ជាក់ថា​៖​ សមាគមនិស្សិតកម្ពុជា​ ត្រូវបានបង្កើឡើងនៅថ្ងៃទី​ ១១​ ខែឧសភា​ ឆ្នាំ២០១៧​ ដែលមានលោក​ អ៊ុំ​ វុទ្ធទី​ ជាស្ថាបនិក​ និងជាប្រធានកិត្តិយស​ បច្ចុប្បន្នមាន​និស្សិតចំនួន ២២០០នាក់​ នៅទូទាំង​ ២៣ខេត្តក្រុងនៃប្រទេសចិន​ និង​ ក្រុមហ៊ុន​ E-School Cambodia ត្រូវបានបង្កើតឡើង​ នៅថ្ងៃទី​០៤​ ខែកក្ដដា​ ឆ្នាំ២០១៨​ ដែលមានលោក​ ឈន​ ឈុនឡេង​ ជាស្ថាបនិក​ និងជាប្រធានក្រុមប្រឹក្សាភិបាល​។ E-School Cambodia បានចូលរួមចំណែកក្នុងវិស័យអប់រំ​ តាមរយៈការសិក្សាតាមប្រព័ន្ធ​ Online លើ​ ២ម៉ឺនមុខវិជ្ជា​ ទាំងថ្នាក់ជំនាញ​ និងភាសា​ ដែលចំនួន​like និង​ user ជាង​ ១លាននាក់។

លោក​ អ៊ុំ​ វុទ្ធទី​ ស្ថាបនិក​ និងជាប្រធានកិត្តិយសសមាគម​ និងលោក​ លន់​ បូរី​ សហស្ថាបនិក​ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ E-School Cambodia បានបេជ្ញារួមគ្នាក្នុងការអនុវត្តលើកិច្ចព្រមព្រៀងនេះ​ អោយបានជោគជ័យ​ ដើម្បីជាផលប្រយោជន៍ដល់បងប្អូនយុវជន​ និងសង្គមជាតិ​ ក្នុងការចូលរួមចំណែកការបណ្ដុះបណ្ដាលវិស័យអប់រំនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង