Yearendyearend1140x150

កម្ពុជា៖មតិយោបល់របស់ទូតអាមេរិកធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy មានវត្តមាននៅក្នុងសវនាការកាត់ក្តីលោក កឹម សុខា។

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ មីនានេះ បានសម្តែងនូវការខកចិត្តចំពោះមតិយោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការថ្លែងយោបល់របស់ ឯកឧត្តម W. Patrick Murphy គឺជាការ ដែលជាស្ថាប័នឯករាជ្យនិងដាច់ដោយឡែក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឲ្យឃើញពីឥរិយាបទគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ។

បើតាមក្រសួងការបរទេសកម្ពុជា ការបញ្ចេញយោបល់បែបនេះ គឺជាការរំលោភបំពានលើមាត្រាទី៤១ នៃអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់អ្នកការទូតតំណាងមកពីប្រទេសនានា ទោះបីប្រទេសនោះជាប្រទេសធំ ឬតូច ត្រូវតែគោរពឲ្យបានពេញលេញ។ លើសពីនេះ ការថ្លែងបែបនេះគឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នានិងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព៧០ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy បានទៅចូលរួមសង្កេតការដោយផ្ទាល់នៅសាលាដំបូងរាជធានីភ្នំពេញ។ លោក W. Patrick Murphy បានអះអាងថា អាមេរិកចង់ឃើញលោកកឹម សុខា មានធ្វើសិទ្ធិធ្វើនយោបាយឡើងវិញ តែក៏បានសម្តែងការមិនពេញចិត្តចំពោះតុលាការកម្ពុជាដែលព្យាយាមទាញអាមេរិកទៅភ្ជាប់នឹងសំណុំរឿងលោកកឹម សុខា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាមេរិក
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង