Yearendyearend1140x150

កម្ពុជាធ្លាប់សុំជំនួយវ៉ាក់សាំងអាមេរិក៤លានដូស តែអាមេរិកមិនឆ្លើយតប

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង វ៉ាក់សាំដែលកម្ពុជាសុំជំនួយពីអាមេរិក 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានដាក់ការស្នើសុំទៅការសហរដ្ឋអាមេរិក ដើម្បីសុំជំនួយវ៉ាក់សាំងចំនួន៤លានដូសចាក់ជូនដល់ប្រជាជនកម្ពុជាតាមផែនការកំណត់របស់រដ្ឋាភិបាល។តែការស្នើសុំនេះ គឺភាគីអាមេរិកមិនមានការឆ្លើយតបជាមួយកម្ពុជានោះទេ។នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ។

ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្តីពីអនាគតរបស់អាស៊ីនៅថ្ងៃនេះសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាក៏បានស្នើសុំជំនួយវ៉ាក់សាំងពីអាមេរិកមកផងដែរចំនួន៤លានដូស តែមកទល់ពេលនេះកម្ពុជាមិនទាន់ទទួលចម្លើយណាមួយពីអាមេរិកទេ។

សម្ដេចមានប្រសាសន៍ថា៖« អាមេរិកក៏បានផ្ដល់ជំនួយ១១លានដុល្លារ តែមិនដឹងលុយនៅឯណា ហើយកម្ពុជាមិនដែលបដិសេធនោះទេ សម្រាប់ជំនួយគ្រប់រូបភាព»។

ទន្ទឹមនឹងនេះ កាលពីម្សិលមិញខាងស្ថានទូតអាមេរិកក៏បានប្រកាសថាវ៉ាក់សាំងខ្លួននឹងមកដល់នៅកម្ពុជាចំនួន១លាន១សែនដូស នៅពេលខាងមុខ តែពេលដែលកម្ពុជាសួរបញ្ជាក់គឺមិនមានចម្លើយច្បាស់លាស់នោះទេ។ តែយ៉ាងណាមិញ កម្ពុជាស្វាគមន៍វ៉ាក់សាំងអាមេរិកដែលមានឈ្មោះថាអាស្រ្តាហ្សេនេកា។

សម្តេច ហ៊ុន សែន បានសង្គត់ធ្ងន់ថា តាំងពីដើមមកប្រទេសកម្ពុជាមិនដែលបិទទ្វាមិនទទួលជំនួយ ឬការមកវិនិយោគ ការអភិវឌ្ឍន៍ពីបណ្តាប្រទេសណាមួយនោះទេ។ហើយកម្ពុជាតែងតែស្វាគមន៍ជានិច្ចប្រទេសជាមិត្តថា អាមេរិក ចិន ឬប្រទេសដ៏ទៃទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង