Cct850x100 1
1800px x h300px kh

ក្រុមហ៊ុន Apple ឱ្យអ្នកប្រើប្រាស់នាឡិកាវៃឆ្លាតរបស់ខ្លួនធ្វើបច្ចុប្បន្នភាពកម្មវិធីកុំឱ្យមានបញ្ហាសាកថ្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
(ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department)

អន្តរជាតិ៖ ក្រុមហ៊ុន Apple កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសដល់អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch ទាំងឡាយ គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីក្នុងនាឡិកានីមួយៗ ដើម្បីកុំឱ្យមានបញ្ហាជាមួយការសាកថ្ម ហើយក្នុងន័យនេះក្រុមហ៊ុនក៏បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ខ្លួនគឺ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយនឹងបញ្ហាសាកថ្ម ដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE មួយចំនួនតូចកំពុងតែជួបប្រទះផងដែរ នេះបើយោងតាមអត្ថបទផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department។ 

បើតាមអត្ថបទរបស់នាយកដ្ឋាន បានឱ្យដឹងថា ការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apple បានរៀបរាប់ពីស្ថានភាពរបស់អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ watchOS 7.27.3 ខ្លះ ដែលអ្នកប្រើប្រាស់មិនអាចសាកថ្មបាន បន្ទាប់ពីនាឡិកាបានប្រើមុខងារ Power Reserve ដើម្បីជួយសន្សំសំចៃថ្មនោះរួច។ 

ក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើអ្នកប្រើប្រាស់ទាំងឡាយ ដែលបានជួបប្រទះបញ្ហាខាងលើ ក្រុមហ៊ុនអំពាវនាវដល់ពួកគាត់ អាចសាកល្បងសាកនាឡិកាឱ្យបានយ៉ាងតិចបំផុត ៣០នាទី ហើយប្រសិនបើវានៅតែមានបញ្ហានោះ ពួកគាត់អាចទាក់ទងទៅក្រុមហ៊ុនដើម្បីធ្វើការវាយតម្លៃ ថាតើនាឡិកាទាំងនោះអាចត្រូវបានជួសជុលដោយឥតគិតថ្លៃ ឬអត់។

ក្រុមហ៊ុនបានបញ្ជាក់ប្រាប់អំពីវិធីសាស្រ្តដើម្បីចៀសវាងពីបញ្ហាសាកថ្មនាឡិកាដៃវៃឆ្លាត Apple Watch ដូចដែលបានរៀបរាប់ខាងលើ  សូមអ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការឱ្យបានឆាប់រហ័ស ហើយប្រសិនបើនៅតែជួបបញ្ហាទៀត អ្នកប្រើប្រាស់អាចធ្វើការទំនាក់ទំនងទៅកន្លែងទទួលជួសជុលផ្លូវការរបស់ក្រុមហ៊ុន Apple ដើម្បីទទួលបានព័ត៌មានបន្ថែម៕

Khcct banner

អត្ថបទទាក់ទង