Cct850x100 1
1800px x h300px kh

មេធាវីលោកកឹម សុខាសុំឱ្យតុលាការពន្លឿនការជំនុំជម្រេះ ខណៈសំណុំរឿងបន្លាយពេលជាង​៣ឆ្នាំ​

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានអតិតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតជាលើកទី៣ទៅចៅក្រុមប្រឹក្សាជំនុំជម្រេះសាលាដំបូងរាធានីភ្នំពេញ ដើម្បីស្នើសុំការពន្លឿនការជំនុំជម្រេះក្តីលើកូនក្តីរបស់ខ្លួន ខណៈគិតត្រឹមខែមករា ឆ្នាំ២០២១នេះ សំណុំរឿងក្តីរបស់លោកកឹម សុខា មានរយៈពេលជាង៣ឆ្នាំមកហើយ។

បើតាមក្រុមមេធាវី សម្រាប់រឿងក្តីផ្ទាល់ខ្លួនលោក កឹម សុខា គឺលោកបានឲ្យមេធាវីព្យាយាមធ្វើតាមនីតិវិធីច្បាប់ ក្នុងនោះការស្នើសុំឲ្យបើកសវនាការបន្តមិនតិចជាង ៣ដង និងសុំអន្តរាគមន៍ជម្រុញឲ្យបើកសវនាការពីក្រសួងយុត្តិធម៌ផងដែរ។ តែលទ្ធផលនៅមិនទាន់​ទទួលបាន។

មេធាវីលោកកឹមសុខា យល់ឃើញថា ការទុកសំណុំរឿងចាស់ចោលហួសហេតុពេកមិនមែនជាជម្រើសល្អទេ ហើយការអួសបន្លាយនៃដំណើរការជំនុំជម្រេះក្តីមិនមានច្បាប់ និងនីតិវិធីសំអាងបែបនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់លោកកឹម សុខា៕



ពាក្យទាក់ទង: កឹមសុខា មេធាវី
Khcct banner

អត្ថបទទាក់ទង