Yearendyearend1140x150

សម្តេចហ៊ុន សែន ប្រកាសទទួល«វ៉ាក់សាំងពីចិនចំនួន១លានដូស»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា 

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រើប្រាស់លើមនុស្សចំនួន៥០ម៉ឺននាក់។នេះបើតាមការលើកឡើងរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ១៥ មករា ឆ្នាំ២០២១នេះ។

សម្តេចបានថ្លែងថា ដើមឡើងកម្ពុជាទទួលយកតែវ៉ាក់សាំងណាដែលមានការទទួលស្គាល់ពីWHOប៉ុណ្ណោះ តែមកដល់ពេលនេះ WHO មិនទាន់ទទួលស្គាល់វ៉ាក់សាំងប្រទេសណាមួយទេ។ក្នុងពេលនេះប្រទេសជាច្រើនបានប្រើរួចហើយនូវវ៉ាក់សាំងរបស់ចិន គឺ Sinopharm &Sinovac។ដូច្នេះកម្ពុជាមិនអាចរង់ចំាបន្តទៀតនោះទេ ព្រោះមេដឹកនាំចិន និងបណ្តាប្រទេសនៅលើលោកបានទទួលរួចហើយនូវវ៉ាក់សាំងរបស់ចិន។

ម្យ៉ាងវិញទៀតដោយសារតែនៅរយៈពេលចុងក្រោយនេះ មានករណីឆ្លងកូវីដច្រើនមកពីប្រទេសថៃ ដូច្នេះកម្ពុជាចាំបាច់ត្រូវការវ៉ាក់សាំងរបស់ចិន ដើម្បីប្រើប្រាស់ ហើយវ៉ាក់សាំងរបស់ចិនអាចទុកដាក់បានសីតុណ្ហភាពសមល្មមដែលអាចឱ្យកម្ពុជាទុកដាក់បាន បើធៀបនឹងវ៉ាក់សាំងប្រទេសដ៏ទៃពិបាកទុកដាក់ ហើយការដឹងជញ្ជូនក៏មានភាពងាយស្រួល៕


 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង