Cct850x100 1
1800px x h300px kh

សម្តេចនរោត្តម យុវនាថ បុត្រាច្បងព្រះបរមរតនកោដ្ឋសោយព្រះទិវង្គត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាព្រះរាជបុត្រាច្បងគេនៃព្រះករុណ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី ១៤ មករា ឆ្នាំ២០២១នេះ ទ្រង់យាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក​ ដោយព្រះជរាពាធ(ម៉ោងនៅប្រទេសកម្ពុជា)។

សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ព្រះប្រសូតនៅថ្ងៃទី ១៧ តុលា ឆ្នាំ១៩៤៣ នាព្រះមហាប្រសាទខេមរិន្រ្ទនៃព្រះបរមរាជវាំង ក្រុមចតុមុខមង្គល។ព្រះអង្គជាបុត្រាច្បងបំផុតនៃព្រះបាទសម្តេចនរោត្តម សីហនុ ជាមួយនិងព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្តិពង្សសានមុនី និងជាព្រះបរមរាមា ជាព្រះរាមមាតាទីទៃនៃព្រះករុណាព្រះបាទនរោត្តម សីហនុនី។

ប្រវត្តិសិស្សា និងព្រះរាជកិច្ច សម្តេច ព្រះបរមរាមា នរោត្តម យុវនាថ បានចូលសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញនាពេលរដ្ឋប្រហារឆ្នាំ ១៩៧០ ព្រះអង្គបានភៀសព្រះកាយទៅកាន់ប្រទេសចិនដែលគង់នៅទីនោះរហូតដល់ឆ្នាំ ១៩៧៥រហូតដល់ឆ្នាំ ១៩៨០ បានភៀសព្រះកាយបន្តទៅទៀតទៅទីក្រុងហុងកុង និងបានបន្តភៀសព្រះកាយទៅសហរដ្ឋអាមេរិកព្រះអង្គបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយនៅទីនោះ នៅឆ្នាំ ១៩៩៣ ព្រះអង្គបានមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។


Khcct banner

អត្ថបទទាក់ទង