Yearendyearend1140x150

ចិនសាងសង់«មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង និងបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្ត្រ»ឱ្យមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងនិងបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្ត្រមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងនិងបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្ត្រមីយ៉ាន់ម៉ា ដែលជាជំនួយរបស់ប្រទេសចិនបានធ្វើឡើងកាលពីថ្ងៃទី ១០ មករា នៅទីក្រុងណៃពិដោ រដ្ឋធានីមីយ៉ាន់ម៉ា ក្រោមវត្តមានរបស់លោក ChenHai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅមីយ៉ាន់ម៉ា និងលោក Myint Htwe រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ា។

លោកChenHai បានថ្លែងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ជាមាគ៌ាដែលគាំពារសុខភាពនិងសុវត្តិភាពរបស់ប្រជាជន ។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលនិងវេជ្ជសាស្ត្រជាមួយភាគីមីយ៉ាន់ម៉ា ក៏ដូចជាគាំទ្រមីយ៉ាន់ម៉ាឱ្យអភិវឌ្ឍវិស័យសុខាភិបាលនិងវេជ្ជសាស្ត្ររបស់ខ្លួន។ បន្ទាប់ពីមជ្ឈមណ្ឌលនេះត្រូវបានសាងសង់រួចរាល់ វានឹងក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងដែលមានកម្រិតជំនាញខ្ពស់បំផុតនិងជឿនលឿនបំផុតក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនឹងដើរតួនាទីសំខាន់ក្នុងការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យា ការបង្ការជំងឺឆ្លង ការជួយសង្គ្រោះបន្ទាន់ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ដែលនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនមីយ៉ាន់ម៉ា ក៏ដូចជារួមចំណែកដល់ការរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងមីយ៉ាន់ម៉ាផងដែរ។

ចំណែកលោក Myint Htwe បានថ្លែងថា គម្រោងសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងនិងបណ្តុះបណ្តាលបុគ្គលិកវេជ្ជសាស្ត្រមីយ៉ាន់ម៉ាដែលជាជំនួយឧបត្ថមរបស់ប្រទេសចិន គឺធ្វើឡើងតាមគំនិតឯកភាពរួមមួយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងជានិមិត្តរូបមួយទៀតនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងមីយ៉ាន់ម៉ានិងចិន៕អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង