Yearendyearend1140x150

វៀតណាមតម្រូវឱ្យអ្នកដំណើរចេញពីកម្ពុជាចូលទឹកដីវៀតណាមបំពេញបែបបទសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រទេសវៀតណាម បានចេញនូវវិធានការមួយដោយតម្រូវឱ្យអ្នកដំណើរចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសវៀតណាម បំពេញបែបបទបញ្ជាក់ពីសុខភាពដោយអាជ្ញាធរវៀតណាម។វិធានការនេះនឹងចាប់អនុវត្តពីថ្ងៃសៅរិ៍ ០៧ មីនា។នេះបើយោងតាមសារព័ត៌មានវៀតណាម VN Express។

បើតាមប្រភពដដែល អ្នកធ្វើដំណើរអាចជ្រើសរើស ដើម្បីដាក់សេចក្តីប្រកាសជាទម្រង់ក្រដាស ឬអេឡិចត្រូនិកតាមរយៈគេហទំព័ររបស់ក្រសួងសុខាភិបាលបង្កើត suckhoetoandan.vn/khaiyte ។

បទបញ្ជារបស់ក្រសួងសុខាភិបាលវៀតណាម ក៏បានតម្រូវឱ្យអ្នកដែលមានរោគសញ្ញាដូចជា ក្អកក្តៅខ្លួនដង្ហើមខ្លី និងអស់កម្លាំង ត្រូវពិនិត្យ និងដាក់ឱ្យនៅដាច់ ហើយអ្នកដែលធ្វើដំណើរមកពីចិនដីគោក កូរ៉េខាងត្បូង អ៊ីរ៉ង់ និងអ៊ីតាលី ដែលជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ក៏ត្រូវបានគេទុកដើម្បីតាមដានរយៈពេលយ៉ាងតិច ១៤ ថ្ងៃផងដែរ។

ទាក់ទងនឹងវិធានការនេះ ​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិ​បត្ដិកា​រ​អន្ដរជាតិ លោក កុយ គួង សុំមិនឆ្លើយតបនឹងបញ្ហានេះ ដោយលោកអះអាងថា វាជានីតិវិធីផ្ទៃក្នុងរបស់ប្រទេសវៀតណាម។ 

គួរបញ្ជាក់ថា វិធានការរបស់អាជ្ញាធរវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីអ្នកដំណើរជនជាតិជប៉ុនម្នាក់ដែលឆ្លងជំងឺ Covid-19 បានឆ្លងកាត់ក្រុងសាយហ្គន ប្រទេសវៀតណាម បន្ទាប់ពីបានទៅដល់យន្តហោះវៀតណាមអ៊ែរឡាញពីខេត្តសៀមរាប។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វៀតណាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង