Cct850x100 1
1800px x h300px kh

ក្រសួងទេសចរណ៍ ដាក់ឱ្យមានការប្រឡងប្រណាំង «ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍» ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បាននឹងកំពុងរៀបចំអំពីការប្រឡងប្រណាំង ការអនុវត្តវិធានសុវត្ថិភាពទេសចឬណ៍ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ក្នុងគោលបំណងលើកទឹកចិត្ត និងក្រើនរំលឹកដល់អាជីវកម្មទេសចរណ៍ឱ្យមានការទទួលខុសត្រូវខ្ពស់ជូនភ្ញៀវទេសចរណ៍។ 

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងដល់រដ្ឋបាលរាជធានីខេត្ត ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ទាំងអស់ស្តីពីការប្រឡងប្រណាំង «ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍» ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។

បន្ថែមពីនេះ ការប្រឡងប្រណាំងនេះនឹងអនុលោមទៅតាមនីតិវិធីសំខាន់ដូចជារដ្ឋបាលរាជធានីខេត្តរដ្ឋបាលក្រុង រដ្ឋបាលខណ្ឌ ត្រូវចូលរួមជាកាតព្វកិច្ចក្នុង និងចលនាប្រឡងប្រណាំងទីក្រុងស្អាត ទីក្រុងដែលមានវិធានការសុវត្ថិភាពទេសចរណ៍។

ជាងនេះទៅទៀត គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតពិនិត្យ និងវាយតំលៃលើរបាយការណ៍ប្រចាំខែរបស់ក្រុមការងារជំរុញ និងតាមដានការអនុវត្តសុវត្ថិភាពទេសចរណ៍រាជធានីខេត្ត និងប្រើប្រាស់ជាមូលដ្ឋានដើម្បីផ្ដល់ពិន្ទុ។ មិនតែប៉ុណ្ណោះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងរៀបចំកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយនៅអំលុងខែ មករា ឆ្នាំ ២០២១ ដោយមានតំណាងរដ្ឋបាលរាជធានីខេត្តរដ្ឋបាលក្រុង និងតំណាងរដ្ឋបាលខណ្ឌចូលរួម។

ទន្ទឹមនឹងនេះ ការប្រឡងប្រណាំង គឺមានគោលបំណងដើម្បីលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានថ្នាក់រាជធានីខេត្ត និងថ្នាក់ក្រុងខណ្ឌ ដែលបានចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលគ្រោងនឹងប្រកាសជ័យលាភី នាឱកាសទិវាជាតិទីក្រុងស្អាតឆ្នាំ២០២១ខាងមុខនេះ។

សូមជម្រាបជូនថា ការដាក់ឲ្យប្រឡងប្រណាំងនៅវិធានការសុវត្ថិភាពទេសចរណ៍នៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អនេះ គឺបានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២០មកម៉្លេះ ដើម្បីក្រើនរំលឹកជាប្រចាំដល់អាជីវកម្មទេសចរណ៍កំពុងដំណើរការឲ្យចូលរួមបង្ការ ការពាររក្សាបាននូវទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវខ្ពស់៕ 


ពាក្យទាក់ទង: ទេសចរណ៍
Khcct banner

អត្ថបទទាក់ទង