Yearendyearend1140x150

ចំណូលពន្ធដារប្រមូលបាន៩៤.៦៣%ជាទឹកប្រាក់២,៦៩៧លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល(រូបភាព អគ្គនាយកដ្ឋានពន្ធដារ)

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបាន៩៤.៦៣% សម្រាប់ឆ្នាំ២០២០ បើទោះបីជាកម្ពុជាកំពុងរងឥទ្ធិពលពីការរាតត្បាតនៃជំងឺកូវីដ១៩ក្ដី។ ចំណូលនៃការប្រមូលពន្ធនេះ ក៏ដោយសារតែការកំណត់ពន្ធគឺបានកំណត់រួចរាល់តាំងពីឆ្នាំ២០១៩ ហើយអនុវត្តន៍នៅឆ្នាំ២០២០ ទើបមិនមានភាពរអាក់រអួល។

អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល បានឲ្យដឹងថាគិតត្រឹមថ្ងៃម្សិលមិញនេះចំណូលដែលពន្ធដារប្រមូលបានគឺមានចំនួនប៉ុន្មានជា៩៤.៦៣% នៃផែន ហើយបើគិតជាទឹកប្រាក់បានចំនួន២,៦៩៧ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមឯកឧត្តម គង់ វិបុល ផែនការដែលបានអនុម័តនៅឆ្នាំ២០២០ គឺបានអនុម័តនៅមុនពេលកើតជំងឺកូវីដ១៩មកម្ល៉េះ ពោលគឺបានរៀបចំតាំងពីឆ្នាំ២០១៩ ដើម្បីអនុវត្តន៍ការងារប្រមូលពន្ធនៅឆ្នាំ២០២០ ដែលកំណត់ប្រមូលឱ្យបាន ២,៨៥០ លានដុល្លារ តែដោយសារតែបញ្ហាកូវីដ ពន្ធដារទើបតែប្រមូលបាន៩៤.៦៣%តែប៉ុណ្ណោះ។

ឯកឧត្តម រំពឹងថាទម្រាំតែដាច់ឆ្នាំពន្ធដារអាចនឹងប្រមូលបានគ្រប់ចំនួនទៅតាមផែនការដែលបានកំណត់តែនេះគ្រាន់តែជាការរំពឹងនោះទេ ការពិតជាក់ស្ដែងយ៉ាងណាខាងនាយកដ្ឋានក៏រង់ចាំមើលដូចគ្នា។

យ៉ាងណាមិញ សម្រាប់ការរំពឹងទុកនៃការប្រមូលពន្ធនាឆ្នាំ២០២១ ខាងពន្ធដារបានដាក់គោលដៅប្រមូលចំនួន ២,២៧១ លានដុល្លារ ស្មើ ៧៨%នៃថវិការដែលប្រមូលបាននៅឆ្នាំ២០២០។ ដោយឆ្នាំ២០២១ ការប្រមូលពន្ធមានការថយចុះប្រមាណជា២០% បើធៀបនិងឆ្នាំ២០២០ ហើយការថយចុះនេះក៏ដោយសារតែបញ្ហាកូវីដ១៩ផងដែរ។

ទន្ទឹមនិងនេះ ឯកឧត្តមរំពឹងថាការប្រមូលពន្ធនៅឆ្នាំ២០២១ ខាងមុននេះនឹងជោគជ័យ ដោយយោងទៅលើហេតុផលមួយចំនួន ដោយសារតែអាជីវកម្មក៏ដូចជាក្រុមហ៊ុនមួយចំនួនក្នុងប្រទេសកម្ពុជាមានមួយចំនួនដែលនៅតែអាចឈរជើងនឹងដំណើរការទៅយ៉ាងរលូន បើទោះបីជាទទួលរងនូវវិបត្តិកូវីដក្ដី។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពន្ធដារ​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង