Yearendyearend1140x150

រដ្ឋាភិបាលចាប់ផ្ដើមយកពន្ធលើចំណូលដែលបានពីការលក់«អចលនទ្រព្យ»នៅដើមឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើប្រាក់ចំណូលពីការលក់ឬផ្ទេរអចលនទ្រព្យ ចាប់ពីខែមករា ឆ្នាំ២០២១។ ចំពោះការប្រមូលពន្ធលើប្រាក់ចំណេញមូលធននេះ ជាពន្ធបន្ថែមលើការទិញលក់អចលនទ្រព្យគ្រប់ប្រភេទ វានឹងបន្ថែមលើពន្ធប្រថាប់ត្រា ដែលមានអត្រាពន្ធ២០%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមប្រកាសពន្ធនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ ប៉ុន្តែដោយសារត្រូវការពេលវេលា ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អ្នកមានជាប់កាតព្វកិច្ចបង់ពន្ធនេះ រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តរហូតដល់ខែមករា ឆ្នាំ២០២១។

សម្រាប់គោលដៅនៃការប្រកាសនេះ អ្នកជាប់ពន្ធសម្រេចបានចំណេញមូលធន នៅពេលសម្រេចបានចំណេញមូលធនដូចជា លក់ឬផ្ទេរ ឬបង្កើតឲ្យមានសិទ្ធិគ្រប់គ្រងលើទ្រព្យ, ចុះបញ្ចីសម្រាប់ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ទ្រព្យនៅអាជ្ញាធរមានសមត្ថកិច្ច, ពេលសម្រេចផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់ដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។

បន្ថែមពីលើនេះ ការប្រកាសប្រមូលពន្ធលើប្រាក់ចំណេញមូលធនដែលចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលទទួលបានចំណេញមូលធនសំដៅដល់ប្រាក់ចំណូលជាប់ពន្ធដែលបានពីការយកចំណូលពីការលក់ដូរឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុវត្ត។

សូមបញ្ជាក់ថា ការប្រកាសនេះមានគោលបំណងដាក់អនុវត្តពន្ធលើចំណេញមូលធនដែលសម្រេចបានដោយអ្នកជាប់ពន្ធស្របតាមមាត្រា (៧ថ្មី) មួយ នៃច្បាប់ស្ដីពីសារពើពន្ធ។ ចំណែកគោលដៅប្រកាសនេះដាក់ចេញនូវវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធលើចំណេញមូលធន ដែលសម្រេចបានដោយអ្នកជាប់ពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង