Cct850x100 1
1800px x h300px kh

លោកឧកញ៉ាឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចទិញវ៉ាក់សាំងកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
លោកឧកញ៉ាឡាវ ម៉េងឃីន និង លោកជំទាវ ជឹង សុភាព

ភ្នំពេញ៖ លោកឧកញ៉ាឡាវ ម៉េងឃីន និង លោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ការបរិច្ចាគនេះបានធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ៧ ធ្នូនេះ បានថ្លែងពីការណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។គិតត្រឹមថ្ងៃទី៨ ខែធ្នូនេះ ចំនួនទឹកប្រាក់ដែលសប្បុរសជនបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ មានចំនួន១៨លានដុល្លារអាមេរិក។

បន្ទាប់ពីមានការប្រកាសទទួលយកថវិការពីប្រជាពលរដ្ឋពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ ប្រជាពលរដ្ឋ ជាពិសេសអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនបានបង្ហាញពីទឹកចិត្តរបស់ខ្លួនជាមួយរដ្ឋាភិបាលដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន៕

Khcct banner

អត្ថបទទាក់ទង