Yearendyearend1140x150

សណ្ឋាគារមួយចំនួនក្នុងខេត្តសៀមរាប បានផ្អាកជាបណ្តោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
លោក ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍កម្ពុជា។

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២ ខែមីនានេះ ក្នុងខេត្តសៀមរាបមានសណ្ឋាគាប្រមាណពី៧ ទៅ៨ សណ្ឋាគារបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែបញ្ហាថយចុះនៃចំនួនភ្ញៀវទេសចរក្នុងខេត្ត។នេះបើតាមការលើកឡើងរបស់លោក ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍កម្ពុជា។

ក្នុងសន្និសិទរបស់អង្គភាពអ្នកនាំពាក្យនៅថ្ងៃនេះ លោក ទិត ចន្ថា បានលើកឡើងថា បើគិតនៅទូទាំងប្រទេសមានសណ្ឋាគារតិចតួចដែលមានការផ្អាកអាជីវកម្ម ហើយនៅក្នុងខេត្តសៀមរាប មានសណ្ឋាគារមួយចំនួនមានការផ្អាកអាជីវកម្មខ្លះ ហើយខ្លះទៀតសុំផ្អាកដើម្បីធ្វើការជួសជុល ដើម្បីកែលំអរ។បើតាមលោក ទិត ចន្ថា បច្ចុប្បន្ននៅក្នុងខេត្តសៀមរាបមានសណ្ឋាគារប្រមាណជិត៣០០ ក្នុងចំណោម៣០០នោះ មានសណ្ឋាគារប្រហែលពី៧ ទៅ៨ បានដាក់ពាក្យសុំផ្អាកអាជីវកម្ម។

គួរបញ្ជាក់ថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា រដ្ឋាភិបាលបានសម្រេចលើកលែង(រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ដែលបានចុះបញ្ជីរយៈពេលបួនខែ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ ឧសភា ឆ្នាំ ២០២០។វិធានការនេះ គឺដើម្បីជួយសង្រ្គោះសណ្ឋាគារ ផ្ទះសំណាក់ កុំឱ្យបិទទ្វាដោយការធ្លាក់ចុះចំនួនភ្ញៀវទេសចរដែលមកពីបញ្ហាភ័យខ្លាចនៃមេរោគឆ្លងកូរ៉ូណាដែលកំពុងគំរាមគំហែងដល់វិស័យទេសចរណ៍នៅក្នុងតំបន់ និងប្រទេសកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង