Cct850x100 1
1800px x h300px kh

បទវិភាគ ៖ “ព្រះរាជាណាចក្រអច្ឆរយៈ”កំពុងស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
វិច្ឆិកា
/

ភ្នំពេញ៖ ចាប់តាំងពីដើមឆ្នាំ២០២០មក ការរាតត្បាតជំងឺកូវីដ១៩ បានរីករាលដាលពាសពេញពិភពលោក។សូម្បីតែបណ្តាប្រទេសអឺរ៉ុប និងអាមេរិកដែលមានធនធានវេជ្ជសាស្រ្ត និងសេដ្ឋកិច្ចអភិវឌ្ឍន៍ក៏ត្រូវប្រឈមមុខនឹងបញ្ហានៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩យ៉ាងធ្ងន់ធ្ងរផងដែរ ហើយថែមទាំងចាត់វិធានការបិទទីក្រុងម្តងហើយម្តងទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានទីតាំងស្ថិននៅតំបន់អាស៊ីអាគ្នេយ៍ដោយសារតែវិធានការរបស់រដ្ឋាភិបាលត្រឹមត្រូវ និង មានការចូលរួមសហការយ៉ាងសកម្មរបស់ប្រជាជន និង មានការគាំទ្រយ៉ាងខ្លាំងពីប្រទេសចិនដែលជា “មិត្តដែកថែប”នោះ ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មានកម្រិតស្រាល។

គិតត្រឹមថ្ងៃទី ១៣ ខែវិច្ឆិកានេះ កម្ពុជាមានចំនួនករណីវិជ្ជមានកូវីដ១៩ មានចំនួនតែ ៣០១ ករណីប៉ុណ្ណោះដែលភាគច្រើនជាករណីនាំចូល។ ហើយក្នុងចំណោមនោះ មានករណីជាសះស្បើយចំនួន ២៨៨ករណីបានចាកចេញពីមន្ទីរពេទ្យ ហើយក៏គ្មានករណីស្លាប់សូម្បីតែ១ករណីផងដែរ។

ក្នុងស្ថានភាពដែលប្រទេសជាច្រើនក្នុងពិភពលោកមានបញ្ហាធ្ងន់ធ្ងរនៃការរាតត្បាតជាសកលនេះ ប្រទេសកម្ពុជាបែរជាសំរេចបាននូវលទ្ធផលខាងលើ នេះបានបង្ហាញជាថ្មីម្តងទៀតដែលគេហៅប្រទេសកម្ពុជាជា“ព្រះរាជាណាចក្រអច្ឆរយៈ”។

ទោះយ៉ាងណាក្តី តាមរយៈសកម្មភាពកិច្ចការបរទេសជាធម្មតានាពេលថ្មីៗនេះ បែរជានាំប្រទេសកម្ពុជាឈានចូលទៅក្នុង“ពេលវេលាដ៏គ្រោះថ្នាក់” ទៅវិញ។នៅថ្ងៃទី ៣ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងការបរទេសនិងកិច្ចការសេដ្ឋកិច្ចប្រទេសហុងគ្រីគឺលោក Péter Szijjártó បានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។ក្នុងរយៈពេលតែមួយថ្ងៃ កាលវិភាគរបស់លោកSzijjártóគឺយ៉ាងមមាញឹកមែនទែន។

លោក Szijjártó បានជួបជាមួយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសប្រាក់ សុខុន និង បានទាក់ទងយ៉ាងទូលំទូលាយក្នុងនោះមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វេង សាខុន ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោកស្រីជា សេរី អគ្គនាយកធនាគារជាតិនៃប្រទេសកម្ពុជា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ក្នុងអំឡុងពេលនោះ មានឯកសារសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខា ហើយលោក Szijjártó ក៏បានចូលរួមក្នុងពិធីសម្ពោធការិយាល័យរបស់ស្ថានទូតហុងគ្រីប្រចាំនៅប្រទេសកម្ពុជាផងដែរ។

នៅពេលប្រតិភូហុងគ្រីដែលបានមកដល់ប្រទេសថៃនៅល្ងាចថ្ងៃទី ៣ខែវិច្ឆិកា លោករដ្ឋមន្ត្រីSzijjártóត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។ដំណើរទស្សនកិច្ចដែលត្រូវបន្តនៅក្នុងប្រទេសថៃ ត្រូវបានលុបចោលភ្លាមៗតែម្តង ហើយលោករដ្ឋមន្ត្រីរូបនេះត្រូវបានបញ្ជូនទៅវិទ្យាស្ថានជំងឺឆ្លងភ្លាមៗនៅទីក្រុងបាងកក ដើម្បីព្យាបាលហើយបានវិលត្រឡប់ទៅប្រទេសហុងគ្រីវិញ តាមយន្ដហោះពិសេសនៅយប់នោះផងដែរ។

មិនយូរប៉ុន្មានអ្នកការទូតហុងគ្រីម្នាក់ដែលជាអ្នកទទួលលោករដ្ឋមន្ត្រី Szijjártó នៅក្នុងប្រទេសថៃក៏បានធ្វើតេស្តវិជ្ជមាន ចំពោះកូវីដ១៩។

បន្ទាប់ពីបានដឹងអំពីរឿងនេះហើយ រដ្ឋាភិបាលកម្ពុជាបានបើកការស៊ើបអង្កេតស្វែងរកអ្នកដែលប៉ះពាល់ផ្ទាល់រឺប្រយោលជាមួយលោករដ្ឋមន្ត្រីSzijjártóទាំងអស់ ដោយរួមទាំងលោកនាយករដ្ឋមន្រ្តីហ៊ុនសែនផងដែរ។គិតត្រឹមព្រឹកថ្ងៃទី ១៣ខែវិច្ជិកានេះ អ្នកប៉ះពាល់សរុបមានមនុស្សចំនួន១៧៣៤ នាក់ត្រូវបានរកឃើញ។ហើយអ្នកទាំងអស់នោះត្រូវបានតម្រូវអោយស្នាក់នៅក្នុងផ្ទះ ឬដាក់ឱ្យនៅដាច់ពីគេរយៈពេល ១៤ថ្ងៃ និង ត្រូវឆ្លងកាត់ការធ្វើតេស្តចំនួន ៤លើក ។

ដើមឡើយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន គ្រោងនឹងចូលរួមព្រឹត្តិការណ៍ក្នុងស្រុកជាច្រើន ក៏ដូចជាចូលរួមព្រឹត្តិការណ៍កិច្ចការបរទេស រួមទាំងកម្មវិធីប្រជុំកំពូលអាស៊ានតាមវីដេអូផងដែរ តែកម្មវីធីរបស់សម្តេចទាំងអស់ត្រូវបានពន្យារពេល ឬចាត់តំណាងអោយចូលរួមជំនួសសម្តេច។

នៅម៉ោងប្រហែល ៦ រសៀលនាថ្ងៃទី ៧ មានដំណឹងអាក្រក់បានកើតឡើង។ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា មន្រ្តីអង្គរក្សការពារផ្ទាល់របស់គណៈប្រតិភូហុងគ្រីដែលជាជនជាតិខ្មែរអាយុ ៣១ ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាវិជ្ជមានកូវីដ១៩ ដោយគាត់មានចេញរោគសញ្ញាដូចជាគ្រុនក្តៅនិងក្អកជាដើម។

នេះជាករណីដំបូងដែលត្រូវបានបញ្ជាក់នៅក្នុងហេតុការណ៍នេះ ហើយវាក៏បានធ្វើឱ្យបរិយាកាសបង្ការនិងគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានភាពតានតឹងភ្លាមៗ ហើយវិធានការបង្ការការរីករាលដាលក៏ត្រូវបានពង្រឹងភ្លាមៗផងដែរ។

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្លឹបរាត្រី រោងកុន KTV និងកន្លែងកម្សាន្តផ្សេងៗនៅទូទាំងប្រទេសនឹងត្រូវបានបិទជាបណ្តោះអាសន្ន ហើយសាលារៀនទាំងអស់នៅរាជធានីភ្នំពេញនិងខេត្ត កណ្តាលក៏ត្រូវបិទរយៈពេល ២ សប្តាហ៍។

នៅក្នុងការធ្វើតេស្តិកូវីដ១៩លើកទី២ នៅថ្ងៃទី ៩ខែវិច្ជិកានេះ តំណាងរាស្ត្រម្នាក់ អនុលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជាក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាវិជ្ជមានកូវីដ១៩។

នៅថ្ងៃទី ១១ ខែវិច្ជិកា ក្រសួងសុខាភិបាលកម្ពុជាបានពង្រឹងបន្ថែមទៀតនូវវិធានការណ៍កែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកកម្ពុជា ការអនុវត្តវិធានការសុខាភិបាលនិងធ្វើចត្តាឡីស័ក។សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានបញ្ជាឱ្យចែកចាយម៉ាស់ ចំនួន២ លាន ដោយឥតគិតថ្លៃដល់ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ។

សម្តេចបានទទួលស្គាល់ថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិសុខភាពសាធារណៈ។នៅក្នុងសុន្ទរកថារបស់លោកដែលថ្លែងទៅកាន់ជនរួមជាតិនោះ សម្តេចបាននិយាយថា ស្ថានភាពបច្ចុប្បន្នកំពុងមានការព្រួយបារម្ភ។ទោះបីជាសម្តេចមិនទាន់ត្រៀមខ្លួនប្រកាសប្រទេសស្ថិតក្នុងភាពអាសន្នក៏ដោយ តែសម្តេចសូមអំពាវនាវ ឲ្យសាធារណជនយកចិត្តទុកដាក់លើវិធានការការពារផ្ទាល់ខ្លួន ដោយពាក់ម៉ាស និងរក្សាចម្ងាយសុវត្ថិភាពសង្គម។

សម្តេចបានណែនាំដល់សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាលកម្ពុជាឱ្យពង្រឹងការអនុវត្តវិធានការចត្តាឡីស័កអោយបានម៉ត់ចត់។

សម្តេចបញ្ជាក់ថា "យើងត្រូវតែយកចិត្តទុកដាក់ចំពោះ វិធានការចត្តាឡីស័ក បើមិនដូច្នេះទេហានិភ័យនៃការចំលងជំងឺកូវីដ១៩គឺខ្ពស់ណាស់ ដែលនេះគឺជាបញ្ហាធ្ងន់ធ្ងរ សូមកុំធ្វើឱ្យអណ្តាតភ្លើងក្លាយទៅជាអគ្គិភ័យដោយសារតែការធ្វេសប្រហែសរបស់យើង។

ខ្ញុំបានកត់សម្គាល់ឃើញថាយានយន្តដែលបំពាក់ដោយឧបករណ៍មេក្រូរឺឧបករណ៍បំពងសម្លេងនិងបិទផ្សាយផ្ទាំងរូបភាពប្រឆាំងនឹងការឆ្លងរាលដាលកូវីដ១៩ ដែលបានបាត់ជាយូរមកហើយនោះ បានបង្ហាញខ្លួនឡើងវិញនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអោយប្រជាជនមានការប្រុងប្រយ័ត្នចំពោះកូវីដ១៩។

នៅពេលដែលប្រទេសកម្ពុជាកំពុងតែឆ្លើយតបយ៉ាងខ្លាំងនឹងការអាចផ្ទុះឡើងភ្លាមៗនោះ មានវីដេអូបង្ហោះក្នុងបណ្តាញសង្គម និយាយអំពីដំណើរទស្សនកិច្ចលោកPéter Szijjártóមកកាន់ប្រទេសកម្ពុជា ក្នុងរូបភាពវីដេអូឃើញលោកPéter Szijjártóក្អកជាច្រើនដង វីដេអូនេះបានធ្វើអោយស្ថានភាពកាន់តែមានភាពស្មុគស្មាញថែមទៀត ពីព្រោះធ្វើអោយប្រជាជនកម្ពុជាមួយចំនួនយលឃើញថាលោកគឺជា“អ្នកបង្ក”នៃហេតុការណ៍នេះ ដោយយល់ឃើញថា លោកមិនគួរលេងសើចដូច្នេះសោះ។

ចំពោះប្រតិកម្មតបបែបនេះ លោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលកំពុងធ្វើចត្តាឡីស័កបានសរសេរអត្ថបទមួយដើម្បី“ ពន្លត់ភ្លើង”មួយនេះ ។លោកប្រាក់ សុខុនបាននិយាយថា “លោក Szijjártóបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ លោក Szijjártóពេលទៅដល់ប្រទេសហុងគ្រីរួចក៏បានសំដែងការសោកស្តាយយ៉ាងខ្លាំងនិងសុំធ្វើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កដោយរូបលោក។

លោកប្រាក់សុខុនបន្តថា យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំឡេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌ EBA ពីកម្ពុជា»។

ការរាតត្បាតពាសពេញពិភពលោកនៃជំងឺកូវីដ១៩បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា។រដ្ឋាភិបាលកម្ពុជា និងគ្រប់ផ្នែកនៃសង្គមកំពុងទន្ទឹងរងចាំស្ថានភាពត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ដោយរួមទាំងការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ។

នៅក្នុងឱកាសទ្វេភាគី និងពហុភាគីនៃការបង្កើត “ច្រកផ្លូវល្បឿនលឿន” ក្នុងការស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សុទ្ធតែស្ថិតក្នុងចំណោមចំណុចសំខាន់នៃការពិភាក្សារបស់ភាគីទាំងអស់។យើងជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា “ព្រះរាជាណាចក្រអច្ឆរយៈ” ប្រាកដជាអាចជំនះនិងឆ្លងផុតគ្រាដ៏លំបាកនៃនៃវិបត្តិកូវីដ១៩នេះ ហើយនិងឈានទៅរកផ្លូវជោគជ័យក្នុងការកសាងឡើងវិញបន្ទាប់ពីការរីករាលដាលនៃកូវីដ១៩នេះ៕បទវិភាគ ៖ “ព្រះរាជាណាចក្រអច្ឆរយៈ”កំពុងស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩

នៅក្នុងឱកាសទ្វេភាគី និងពហុភាគីនៃការបង្កើត “ច្រកផ្លូវល្បឿនលឿន” ក្នុងការស្ដារឡើងវិញនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សុទ្ធតែស្ថិតក្នុងចំណោមចំណុចសំខាន់នៃការពិភាក្សារបស់ភាគីទាំងអស់។យើងជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា “ព្រះរាជាណាចក្រអច្ឆរយៈ” ប្រាកដជាអាចជំនះនិងឆ្លងផុតគ្រាដ៏លំបាកនៃនៃវិបត្តិកូវីដ១៩នេះ ហើយនិងឈានទៅរកផ្លូវជោគជ័យក្នុងការកសាងឡើងវិញបន្ទាប់ពីការរីករាលដាលនៃកូវីដ១៩នេះ៕

Khcct banner

អត្ថបទទាក់ទង