Cct850x100 1
1800px x h300px kh

ក្រសួងស្ថានប័ន៣នេះ មិនអាចជ្រើសរើសក្របខណ្ឌថ្មីបានឡើយក្នុងឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ភ្នំពេញ៖ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៤វិច្ឆិកា បានចេញនូវសេចក្តីជូនដល់ដំណឹងដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ស្តីពី ផែនការក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២១។ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងមុខងារសាធារណៈ លើកឡើងថា ក្រសួងស្ថានប័នចំនួន៣ មិនអាចជ្រើសរើសក្របខណ្ឌថ្មីបានឡើយក្នុងឆ្នាំ២០២១។

ចំណុចក ស្តីពីផែនការក្របខណ្ឌមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីជាប់កិច្ចសន្យាប្រភេទផ្សេង ក្រសួងមុខងារសាធារណៈបានពន្យល់ថា ឆ្នាំ២០២១គ្រប់ក្រសួង ស្ថាប័ន ត្រូវតែអនុវត្តផ្អែកត្រឹមចំនួនផែនការក្នុងឆ្នាំ២០២០ដែលបានផ្អាកកន្លងមក លើកលែងក្រសួង និងស្ថាប័នចំនួន៣ គឺក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរាជបណ្ឌិត្យសភាកម្ពុជាដែលបានរើសក្របខណ្ឌរួចហើយ មិនអាចជ្រើសរើសថ្មីបានទេនៅឆ្នាំ២០២១។

ចំពោះក្រសួង និងស្ថាប័នផ្សេងទៀតដែលទទួលបានសិទ្ធិជ្រើសរើសអាចចាប់ផ្តើមប្រឡង និងការអនុវត្តកម្មសិក្សាចាប់ពីខែមករា ឆ្នាំ២០២១តទៅដោយត្រូវអនុវត្តខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។


Khcct banner

អត្ថបទទាក់ទង