Cct850x100 1

ព្រះមហាក្សត្រសរសើរសម្តេចហ៊ុន សែនដែលខំដឹកនាំ«មាតុភូមិកម្ពុជា»ក៏ភាពឈ្លាសវៃ និងប៉ិនប្រសប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ២៧ តុលានេះ បានចេញព្រះរាជសារជូនចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងនូវអំណគុណដែលបានថ្វាយសារជូនពរក្នុងឱកាសប្រារព្ធព្រះរាជពិធីខួបទី១៦ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។

ក្នុងព្រះរាជសាព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងភាពកក់ក្តៅបំផុត ចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិ និង ប្រជារាស្ត្ររបស់សម្តេច ហ៊ុន សែន ដែលមានភាពឈ្លាសវៃ និងប៉ិនប្រសប់ខិតខំដឹកនាំប្រទេសកម្ពុជាគ្រប់វិស័យទាំងអស់ និង ជួយប្រជានុស្ត្រគ្រប់ទីកន្លែងនៅទូទាំងប្រទេស និងធ្វើឱ្យប្រទេសកម្ពុជាមានភាពរីចម្រើនរុងរឿងគ្រប់វិស័យ ប្រជារាស្ត្របានទទួលសេចក្តីសុខសន្តិភាព៕


Khcct banner

អត្ថបទទាក់ទង