Yearendyearend1140x150

ក្រុមហ៊ុន០៥ផ្តល់ឱកាសការងារថ្មីដល់យុវជនជិត៥០០កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
(រូបភាពដោយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

ភ្នំពេញ ៖ ក្រុមហ៊ុនធំៗចំនួន០៥ បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ឱកាសការងារចំនួន៤៦៨កន្លែង ក្នុងមុខតំណែងជាច្រើន មកផ្តល់ជូនសិស្សនិស្សិត យុវជន ក៏ដូចជាអ្នកដែលកំពុងតែស្វែងរកការងារតាមរយៈការចូលរួមកម្មវិធី “វេទិកាការងារប្រចាំខែតុលា” នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ។

ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុងកម្មវិធី «វេទិកាការងារប្រចំាខែតុលា» ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ (១) AEON SPECIALIZED Bank Cambodia PLC, (២) ក្រុមហ៊ុន MWG Cambodia CO., Ltd, (៣) ក្រុមហ៊ុន GBCI Ventures Plc (Fincy), (៤) ក្រុមហ៊ុន ONE FRATERNITY CO., Ltd. និង (៥) ក្រុមហ៊ុន DYTELE Group CO.,Ltd ។

គួរបញ្ជាក់ថា កម្មវិធី “វេទិកាការងារ” គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់ សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ ជាក់ស្ដែង ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សម្រាប់យុវសិស្ស យុវនិស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

(រូបភាពដោយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)
បេក្ខជនដែលកំពុងរង់ចាំការសម្ភាសន៍ការងារ នៅកម្មវិធី (រូបភាពដោយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)
គណៈកម្មការសម្ភាសន៍ និងបេក្ខជន (រូបភាពដោយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)
(រូបភាពដោយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)
(រូបភាពដោយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)
(រូបភាពដោយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)
(រូបភាពដោយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)
(រូបភាពដោយ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង