Cct850x100 1

ស្ថានភាពទឹកនៅស្ទឹងពោធិ៍សាត់ ហក់ឡើងខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព ក្រសួងធននធានទឹក និង ឧតុនិយម 

ពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងនៅស្ទឹងពោធិ៍សាត់ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ មានការហក់ឡើងហួសពីការរំពឹងទុក ដោយឡើងខ្ពស់ហួសពីកម្ពស់ទឹកប្រុងប្រយ័ត្ន។

រូបភាព ក្រសួងធននធានទឹក និង ឧតុនិយម 

បើតាមក្រសួងធនធានទឹក និង ឧតុនិយម បានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់មានការកើនឡើងខ្លាំង ដល់ទៅ៥.៤៥ម៉ែត្រ ដែលធៀបនឹងកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹមតែ៥.០០ម៉ែត្រប៉ុណ្ណោះ។

រូបភាព ក្រសួងធននធានទឹក និង ឧតុនិយម 

បន្ថែមពីនេះ ក្រសួងធនធានទឹក បន្តថា កម្ពស់ទឹកសឹ្ទងក្រវាញក្នុងស្រុកវាលវែង ក៏កើនឡើងខ្ពស់ដែរ ដល់ទៅ ៥.៧៧ម៉ែត្រ បើធៀបកម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ

ដោយឡែក ស្ថានភាពទឹកនៅសឹ្ទងវាលវែង មានការកើនឡើង គួរសមដល់ទៅ ៤.៦០ម៉ែត្រ បើធៀបនឹងកម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ៕ 

រូបភាព ក្រសួងធននធានទឹក និង ឧតុនិយម 


Khcct banner

អត្ថបទទាក់ទង