Cct850x100 1
1800px x h300px kh

ភោជនីយដ្ឋានលិចទឹកជិតទីក្រុងបាងកក កំពុងទទួលបានការចាប់អារម្មណ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ភ្ញៀវកំពុងតែទទួលទានអាហារស្របពេលទឹកកំពង់តែឡើង។ ប្រភព៖ AP 

ថៃ៖ភោជនីយដ្ឋានជាប់មាត់ទន្លេដែលជន់លិចដោយទឹកជំនន់នៅក្នុងប្រទេសថៃ មើលទៅហាក់មិនទំនង តែបានក្លាយជាកន្លែងទទួលទានអាហារដ៏ពេញនិយម ខណៈអ្នកមកញុំាអាហារបង្ហាញភាពសប្បាយរីករាយនៅពេលមកទទួលទានអាហារ។នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាប៉េ។

បើតាមការសែតអាប៉េ បានឱ្យដឹងថា ពីមុនភោជនីយដ្ឋានមួយក្បែរក្រុងបាងកកមិនមានភ្ញៀវឡើយ តែឥឡូវនេះភ្ញៀវសម្រុកមកពេញហាងស្ទើតែរកកន្លែងអង្គុយមិនបាន ជាមួយការផ្តល់ជូននូវបទពិសោធន៍ថ្មីមួយបែបដែលម្ចាស់ហាងឱ្យឈ្មោះថា “hot-pot surfing” ។ ដូច្នេះ ប្រសិនបើអ្នកចូលចិត្តអាហារនៅកន្លែងដែលត្រូវទឹកច្រើននោះ ភោជនីយដ្ឋានបែបនេះគឺជាកន្លែងសាកសមសម្រាប់អ្នក។

បើតាមប្រភពដដែលបានឱ្យដឹងថា មិនយូរប៉ុន្មានបន្ទាប់ពីទឹកឡើងមក នៅតែមានអ្នកមកទទួលទានអាហារពេលល្ងាចដំបូងយ៉ាងកកកុញ ដោយអតិថិជនទាំងនោះមិនខ្វល់ខ្វាយរឿងទឹកលិចនោះទេ។

ដោយឡែកសម្រាប់លោក Siripoj Wai-intaជាអតិថិជនម្នាក់ បានឱ្យដឹងថា ៖« នេះគឺជាបរិយាកាសដ៏អស្ចារ្យា ក្នុងកំឡុងពេលមានវិបត្តិទឹកជំនន់នេះបានក្លាយជាចំណុចទាក់ទាញរបស់ភោជនីយដ្ឋាននេះ ដូច្នេះរូបគេចង់ប្រកួតប្រជែងជាមួយខ្លួនឯង ហើយសាកល្បងបទពិសោធន៍ថ្មីនេះ»។

ចំណែកម្ចាស់ហាងវិញ បានបញ្ជាក់ថា គាត់អាចមើលឃើញបរិយាកាសដែលអតិថិជនរីករាយជាមួយបទពិសោធន៍នៃការញ៉ាំអាហារនៅក្នុងទឹក។ ដូច្នេះ វិបត្តិទឹកជំនន់នេះបានប្រែក្លាយជាឱកាសលើកទឹកចិត្តរូបគាត់បន្តបើកភោជនីយដ្ឋាន និងធ្វើឱ្យអតិថិជនសប្បាយចិត្ត ពិសេសគឺផ្ដល់ការងារឱ្យបុគ្គលិកគាត់បានធ្វើការ។

សូមជម្រាបជូនថា ប្រទេសថៃក៏ទទួលរកនូវព្យុះត្រូពិចដ និងភ្លៀងមូសុង នាពេលថ្មីៗនេះ ដែលបានធ្វើឱ្យកម្រិតទឹកទន្លេកាន់តែឡើងខ្លាំងដោយសារតែមានភ្លៀងធ្លាក់រាល់ថ្ងៃ។ 


ពាក្យទាក់ទង: ថៃ ទឹកជំនន់
Khcct banner

អត្ថបទទាក់ទង