Yearendyearend1140x150

កម្ពុជាជំរុញអភិវឌ្ឍន៍ទេសចរណ៍តាមទីជនបទ និងសហគមន៍ទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ កម្ពុជាបានប្ដេជ្ញាអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយទេសចរណ៍ជនបទ កសិទេសចរណ៍ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។ការប្តេជ្ញានេះធ្វើឡើងក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០។

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០២ ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការទេសចរណ៍ពិភពលោក(UNWTO ) ក្នុងការប្រកាសប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភព ឆ្នាំ២០២០ នៅសណ្ឋគារសុខាល័យអង្គរ ខេត្តសៀមរាប ដែលធ្វើឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ» ដោយកម្ពុជាប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយទេសចរណ៍ជនបទ កសិទេសចរណ៍ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។

នៅក្នុងអង្គពិធីនេះ ភាគីពាក់ព័ន្ធបានផ្តោតសំខាន់លើចំណុចមួយចំនួនដូចជា ទេសចរណ៍ ការអភិវឌ្ឍជនបទ និងកូវីដ-១៩, ទេសចរណ៍ជំរុញការអភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអប់រំ, ការបង្កើតការងារបន្ថែម និងកាន់តែប្រសើរក្នុងសហគមន៍ជនបទ និងឱកាសថ្មីៗដែលសហគមន៍អាចមានៅឱកាសទទួលបាននូវគំនិតថ្មី និងអាចបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍។

ក្រសួងទេសចរណ៍បានបង្ហាញថា ការអភិវឌ្ឍជំនាញ ការទទួលបានហិរញ្ញវត្ថុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឌីជីថល ការធ្វើពិពិធកម្មសេដ្ឋកិច្ច អភិបាលកិច្ចថ្មី និងការវាយតម្លៃផលប៉ះពាល់ គួរតែត្រូវបានដាក់ជាចំណុចស្នូលនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ជាពិសេសទេសចរណ៍ជនបទ ក្នុងគោលដៅអាចធ្វើឲ្យសហគមន៍អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ទេសចរណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង