Yearendyearend1140x150

រដ្ឋមន្រ្តីការបរទេសចិន-រុស្ស៊ីចេញសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធបញ្ហាអន្តរជាតិ និងក្នុងតំបន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖លោកវ៉ាង អ៊ី លោក Sergei Lavrov។ Cri ccfr

ចិន៖លោកវ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការប្រទេសចិន បានជួបសន្ទនាជាមួយលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនៅក្រុងមូស្គូ ថ្ងៃទី ១១ ខែកញ្ញា តាមម៉ោងក្នុងតំបន់។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលបានយកចិត្តទុកដាក់ដូចគ្នា ។ ប្រទេសទាំងពីរក៏បានរួមគ្នាចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៃរដ្ឋមន្រ្តីការបរទេសចិននិងរុស្ស៊ីទៀតផង ដោយបានកំណត់ជាក់លាក់នូវគោលជំហររួមរបស់ភាគីទាំងពីរចិននិងរុស្ស៊ីអំពីការរួមគ្នាប្រឈមនឹងបញ្ហាលើពិភពលោកនាពេលបច្ចុប្បន្ន ។

ទាក់ទិននឹងការដែលប្រទេសមួយចំនួនតូចបានធ្វើឱ្យជំងឺកូវីដ ១៩ ទៅជាបញ្ហានយោបាយ ប្រទេសចិននិងរុស្ស៊ីបានអំពាវនាវរដ្ឋាភិបាល អង្គការសង្គម ប្រព័ន្ធសារព័ត៌មាននិងសហគ្រាសនៃប្រទេសនានាឱ្យបង្កើនការសហការគ្នា ដើម្បីប្រឆាំងរួមគ្នាព័ត៌មានក្លែងក្លាយ ។ ព័ត៌មាននិងបទវិភាគដែលប្រទេសនានាបានចេញផ្សាយគួរតែមានភស្តុតាងពិត មិនត្រូវធ្វើការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ មិនត្រូវគាបសង្កត់ដោយគ្មានហេតុផលចំពោះរបបនយោបាយនិងផ្លូវអភិវឌ្ឍន៏របស់ប្រទេសដទៃនោះឡើយ ។

ទាក់ទិននឹងការគាំពារការពិតនៃប្រវត្តិសាស្រ្ត ប្រទេសចិននិងរុស្ស៊ីនឹងរួមគ្នាប្រឆាំងនឹងឧបាយកលក្នុងចេតនាមួលបង្កាច់ប្រវត្តិសាស្រ្ត លើកតម្កើងពួកណាស៊ីនិយម អ្នកចក្រពត្តិនិយម ព្រមនិងបក្ខពួកសមគំនិត និងលាបពណ៌អ្នកទទួលបានជ័យជម្នះ ។

អំពីបញ្ហាបរិស្ថានសន្តិសុខអន្តរជាតិវិញ ប្រទេសចិននិងរុស្ស៊ីបានអំពាវនាវប្រទេសទាំងអស់ដែលបានចូលរួមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសព្វាវុធ កាត់បន្ថយចំនួនកងទ័ពនិងការបង្ការការរីកសាយភាយគ្រឿងសព្វាវុធឱ្យអនុវត្តតាមលក្ខន្តិកៈទាំងស្រុង សំដៅដោះស្រាយវិវាទដោយអនុវត្តតាមនីតិវិធីដែលបានកំណត់យ៉ាងម៉ឺងម៉ាត់។អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង