Yearendyearend1140x150

ស៊ុយអែតចំណាយប្រាក់៦១ម៉ឺនដុល្លារគាំទ្រ«វេទិកាអនាគត»របស់លោក អ៊ូ វិរៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖លោក សាមូលអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែតប្រចាំនៅកម្ពុជា និងលោក អ៊ូ វិរៈ ប្រធានអង្គការវេទិកាអនាគត។

ភ្នំពេញ៖ ស្ថានទូតស៊ុយអែត នៅថ្ងៃទី ១១ កញ្ញានេះ បានចុះកិច្ចព្រមព្រៀងថ្មីមួយដើម្បីផ្តល់ ថវិកាគាំទ្រដល់អង្គការវេទិកាអនាគតដែលជាស្ថាប័ន និងវិទ្យាស្ថាន ស្រាវជ្រាវ។ កិច្ចព្រមព្រៀងដែលមានរយៈពេល៣ឆ្នាំនេះ មានទំហំទឹក ប្រាក់ចំនួន៥.៥លានសេក (ប្រមាណជា ៦១ម៉ឺនដុល្លាអាមេរិក)។ តាមរយៈកញ្ចប់ថវិកានេះ អង្គការវេទិកាអនាគតនឹងអាចធ្វើសិក្សា ស្រាវជ្រាវ ក៏ដូចជាបណ្តុះបណ្តាលក្រុមអ្នកស្រាវជ្រាវវ័យក្មេងលើការ វិភាគផ្នែកនយោបាយ និងការសិក្សាវិទ្យាសាស្ត្រសង្គម។

លោក សាមូលអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែតប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖˝កិច្ច សហប្រតិបត្តិការរបស់យើងជាមួយអង្គការវេទិកាអនាគត គឺជាផ្នែក មួយសំខាន់នៃជំនួយគាំទ្ររបស់ប្រទេសស៊ុយអែត លើការអភិវឌ្ឍបែប លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ យើងរីករាយក្នុងការបន្តផ្តល់ជំនួយ គាំទ្រដល់អង្គការនេះ ដែលបានរួមចំណែកសំខាន់ ដល់គុណភាព និង ការស្រាវជ្រាវបែបវិទ្យាសាស្ត្រនៅក្នុងប្រទេសកម្ពុជា។˝

វេទិកាអនាគត ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ជាវិទ្យាស្ថាន សិក្សាស្រាវជ្រាវដែលផ្តោតលើការសិក្សាស្រាវជ្រាវ និងវិភាគលើគោល នយោបាយសាធារណៈ។ ផ្នែកមួយសំខាន់នៃការងាររបស់វិទ្យាស្ថាននេះ គឺគាំទ្រក្រុមយុវជនដែលអាចបង្កើតដំណោះស្រាយផ្នែកគោលនយោបាយជាវិជ្ជមាន និងផ្សារភ្ជាប់កិច្ចសន្ទនាសង្គម នយោបាយ សេដ្ឋកិច្ច និង វប្បធម៌សម្រាប់កម្ពុជា។

លោក អ៊ូ វិរៈ ប្រធានអង្គការវេទិកាអនាគត បានមានប្រសាសន៍ថា៖ ˝ស្ថានទូតស៊ុយអែត បានផ្តល់ថវិកាគាំទ្រដល់អង្គការវេទិកា អនាគត ដើម្បីគាំពារ និងគាំទ្រដល់ក្រុមអ្នកស្រាវជ្រាវវ័យក្មេងនៅកម្ពុជាដើម្បី ឲ្យពួកគេអាចធ្វើការវិភាគ និងការសិក្សាស្រាវជ្រាវលើគោលនយោបាយ សាធារណៈ។ យើងពិតជារីករាយសម្រាប់ការបន្តទំនាក់ទំនងប្រកប ដោយផ្លែផ្កាមួយនេះ ជាមួយម្ចាស់ជំនួយដ៏យូរអង្វែងមួយរបស់យើង ស្របពេលដែលយើងបន្តរៀបចំកសាង ក្រុមយុវជនកម្ពុជាឲ្យ ចេះវិភាគ គោលនយោបាយ និងជំរុញការពិភាក្សាគោលនយោបាយសាធារណៈ នៅក្នុងប្រទេសកម្ពុជា។˝

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង