Yearendyearend1140x150

ថៃព្រមានអាកាសធាតុអាចនឹងហក់ដល់ជាង៤០អង្សារសេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ នាយកដ្ឋានឧតុនិយមអាកាសធាតុនៃប្រទេសថៃបានព្រមានថា អាកាសធាតុក្តៅខ្លាំងនៅភាគខាងជើង ឦសាន វាលទំនាបកណ្តាល និងខាងកើត ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យនឹងឡើងដល់កំពូលនៅភាគខាងជើងក្នុងកម្រិត ៤៣ អង្សាសេនៅសប្តាហ៍ក្រោយ ហើយតំបន់មានសម្ពាធទាបនឹងបន្តកើតមានលើតំបន់ខាងជើង ឦសាន កណ្តាល និងខាងកើត ចាប់ពីថ្ងៃទី២២ ដល់២៨ ខែមេសាខាងមុខនេះអាកាសធាតុនឹងក្តៅខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង។

យោងតាមការិយាល័យអាកាសធាតុថៃបានអះអាងថា សីតុណ្ហភាពអាចឡើងដល់ ៤៣ អង្សាសេនៅភាគខាងជើង ៤២ អង្សានៅតំបន់ទំនាបកណ្តាលនិងកើនដល់ ៤១ អង្សានៅទីក្រុងបាងកក ភាគឦសាន និងខាងកើត។ អាជ្ញាធរបានណែនាំមនុស្សស្នាក់នៅក្នុងផ្ទះ និងជៀសវាងហាមចេញក្រៅផ្ទះប្រសិនបើគ្មានភារៈកិច្ចចាំបាច់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រលកកម្តៅថៃ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង