Yearendyearend1140x150

ដំណាំគ្រាប់ធញ្ញជាតិចិនមានការកើនឡើងខ្លាំងជាងឆ្នាំមុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ការផលិតគ្រាប់ធញ្ញជាតិ និងដំណាំប្រេងនៅរដូវក្តៅរបស់ប្រទេសចិនមានសន្ទុះនៃការអភិវឌ្ឍន៍ និងការកើនឡើងចំនួនដាំដុះបានយ៉ាងច្រើនខ្លាំងក្លាដោយក្នុងនោះមានដំណាំដូចជាស្រូវសាលី និងគ្រាប់ធញ្ញជាតិមួយចំនួនទៀតដែលទទួលមានផលយ៉ាងល្អប្រសើរជាងរាល់ឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិនបានចេញផ្សាយ។

បើតាមមន្រ្តីចិនបានអះអាងថាការផលិតគ្រាប់ធញ្ញជាតិនៅរដូវក្តៅ បានរួមចំណែកលើសពីមួយភាគប្រាំនៃទិន្នផលគ្រាប់ធញ្ញជាតិសរុបរបស់ប្រទេសចិនធៀបនិងឆ្នាំមុនហើយលទ្ធផលនេះបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់អាហារដល់ពលរដ្ឋក្នុងស្រុកនិងលក់ទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ ទិន្នផលដំណាំនៅរដូវក្តៅមានចំនួន ៤០ ភាគរយនៃផលិតកម្មផលកសិកម្មនៅទូទាំងប្រទេសចិន។

លោក Pan Wenbo ប្រធាននាយកដ្ឋានគ្រប់គ្រងដំណាំបានចាត់ទុកការវាយតម្លៃជារួមបង្ហាញពីស្ថានភាពផលិតកម្មអំណោយផលសម្រាប់គ្រាប់ធញ្ញជាតិរដូវក្តៅនៅឆ្នាំនេះ ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការប្រមូលផលប្រកបដោយជោគជ័យ។ លោកបន្តថាផ្ទៃដីប្រមាណជាង ១៣ម៉ឺនហិកតាត្រូវបានដាំដុះដំណាំយកផល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង