Yearendyearend1140x150

លោក ចាន់ សុជាតា អតីតសិស្សឆ្នើមតិចណូ បាន «អាហារូបករណ៍ថ្នាក់បណ្ឌិត» ទៅសិក្សានៅប្រទេសបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ចាន់ សុជាតា ដែលជាអតីតនិស្សិតឆ្នើមបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាលាតិចណូ បានទទួលអាហារូបករណ៍ Eiffel ទៅសិក្សាថ្នាក់បណ្ឌិត នៅប្រទេសបារាំង។

បើតាមការបង្ហោះជាសាធារណៈនៃគេហទំព័រហ្វេសប៊ុករបស់សាលាតិចណូ បានឱ្យដឹងថា លោក ចាន់ សុជាតា ជាអតីតនិស្សិតឆ្នើមបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាលាតិចណូ បានជាប់អាហារូបករណ៍ Eiffel ទៅសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង។មុននឹងទទួលបានអាហារូបករណ៍នេះ លោក ចាន់ សុជាតា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករស៊ីវិល (Civil Engineering) ព្រមទាំងបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែក សម្ភារៈ និងវិស្វកម្មរចនាសម្ព័ន្ធ (Materials and Structural Engineering) ពីសាលាតិចណូ។

គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍ France Excellence Eiffel ត្រូវបានបង្កើតឡើងដោយក្រសួងការបរទេសបារាំង ដើម្បីជួយដល់ស្ថាប័នឧត្តមសិក្សារបស់បារាំងក្នុងការទាក់ទាញនិស្សិតបរទេសដែលឆ្នើម ទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ក្នុងជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំនាញពាក់ព័ន្ធនឹងមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៅសាកលវិទ្យាល័យនៃប្រទេសបារាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង