Yearendyearend1140x150

ក្រសួងអបរំរៀបចំប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ក្រោមប្រធានបទ«ភ្លេងក្នុងសន្តិភាព»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ «ភ្លេងក្នុងសន្តិភាព» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ កម្មវិធីប្រកួតក្រុមភ្លេងកាយរឹទិ្ធ រៀបចំឡើងក្នុងគោលបំណងហ្វឹកហាត់យុវជនកាយរឹទ្ធិមានសក្តានុពលពេញលេញលើបំណិនសម្បទា។

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតក្រុមភ្លេងកាយរឹទិ្ធ ដោយបានចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ២០២៤ មកម្លេះ ហើយការប្រកួតវគ្គផ្ដាចព្រ័ត្រ នឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ នៅក្នុងការប្រកួតវគ្គផ្ដាចព្រ័ត្រនេះ មានចំនួន ៨ក្រុម មកពីរាជធានីភ្នំពេញ ចំនួន ៣ក្រុម, ខេត្តឧត្តរមានជ័យ ១ក្រុម, កោះកុង ១ក្រុម, រតនគិរី ១ក្រុម, កណ្ដាល ១ក្រុម, និងខេត្តសៀមរាប ១ក្រុម។

ភ្លេងកាយរឹទិ្ធ គឺជាវិធីសាស្រ្តអប់រំបែបកាយរឹទិ្ធកម្ម ដែលរួមចំណែកអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្តានុពលភាពពេលលេញខាង ផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវ និងទៅជាសមាជិកសកម្ម តាមមូលដ្ឋានរស់នៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។ ក្រុមភ្លេងកាយរឹទិ្ធ គឺជាវិធីសាស្រ្តហ្វឹកហ្វឺនលំហាត់របៀបកាយរឹទិ្ធកម្ម បញ្ជាសណ្តាប់ធ្នាប់ប្រព័ន្ធកងល្បាត និងដំណើរព្យុហយាត្រាប្រកបដោយភាពទាក់ទាញដល់កុមារ យុវជន និងមានចំណាប់អារម្មណ៍ក្នុងស្រទាប់មហាជន ដើម្បីគាំទ្រចលនាកាយរឹទិ្ធ។

តាមរយៈកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងផលិតបាននូវធនធានក្រុមភ្លេងកាយរឹទិ្ធ ឱ្យមាន សក្តានុពលពេញលេញលើបំណិនសម្បទា ខាងផ្នែកកាយសម្បទាមានសុខភាពល្អ វិជ្ជាសម្បទា ចរិយាសម្បទា ជំនាញទន់(Soft Skills) បំណិនជីវិត(Life Skills) បំណិនច្នៃប្រឌិត(Creativity) មានសមត្ថភាពរស់នៅ និងធ្វើការជាក្រុម(Teamwork) មានបំណិនផែ្នកតន្ត្រី និងសិល្បៈ និងមានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមសកម្មភាព ក្នុងសហគមន៍របស់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង