Yearendyearend1140x150

អតីតសិស្សនិទ្ទេស A រុនណាត ដេបូរ៉ា ជាប់ «អាហារូបករណ៍» សិក្សានៅអូស្ត្រាលី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី ​លីតា
/

ភ្នំពញ៖ យុវតី រុនណាត ដេបូរ៉ា អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣ កាលពីថ្មីៗនេះបានជាប់អាហារូបករណ៍ ដោយទទួលបានទិដ្ឋាការ និងអាហារូបករណ៍ចំនួន ៤៥០០០ ដុល្លារអូស្រ្តាលី ទៅសិក្សាជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងគ្រប់គ្រងកម្មវិធី នៅសាកលវិទ្យាល័យ TAPE នៅប្រទេសអូស្រ្តាលី។

យុវតី រុនណាត ដេបូរ៉ា ជាអតីតសិស្សដែលបាននិទ្ទេស A កាលពីឆ្នាំ២០២៣ ព្រមទាំងធ្លាប់ចូលរួមកម្មវីធីតំណាងប្រទេសកម្ពុជាផ្សេងៗទៀតជាច្រើន។ ក្រៅពីការសិក្សានៅក្នុងថ្នាក់រៀន យុវតីរូបនេះ តែងចំណាយពេលវេលាចូលរួមកិច្ចការក្រៅសាលាដូចជាចូលរួមប្រកួតនានា និងចូលរួមកម្មវិធីទាំងឡាយណាដែលផ្តល់ជាអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

ដោយសារតែ ភាពសកម្ម និងពូកែរបស់យុវតីរូបនេះ ដេបូរ៉ា នៅតែបន្តដើរតាមក្តីស្រមៃរបស់ខ្លួនដោយបានដាក់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលនឹងសិក្សាជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងគ្រប់គ្រងកម្មវិធី នៅសាកលវិទ្យាល័យ TAPE ដែលគិតជាសាច់ប្រាក់គឺ ប្រមាណ ៤៥០០០ ដុល្លារអូស្រ្តាលី។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នដេបូរ៉ា ក៏បានកំពុងឆ្លៀតពេលទំនេររបស់ខ្លួនក្នុងការហាត់ការងារនៅក្រសួងមួយ កំឡុងពេលរង់ចាំថ្ងៃធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីនាពេលខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង