Yearendyearend1140x150

ជម្រកបក្សីប្រមាណ១២០ប្រភេទនៅសៀមរាប កំពុងធ្វើការអភិរក្ស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ក្រុមអ្នកអភិរក្ស និងការពារតំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំង ជាប់បឹងទន្លេសាប ខេត្តសៀមរាប បានអភិរក្សនូវជម្រកបក្សីប្រមាណ១២០ ទៅ១៣០ប្រភេទទៅតាមរដូវ ដោយគ្រប់គ្រងបានល្អនូវបរិស្ថានជុំវិញ និងបក្សីមានចំនួនកើនឡើងជាបន្តបន្ទាប់ ដោយសារនៅក្នុងតំបន់អភិរក្សបឹងពារាំងនេះ ពួកវាមករកចំណីបានងាយស្រួលនៅរដូវទឹកស្រក។

ជម្រកបក្សីប្រមាណ១២០ ទៅ១៣០ប្រភេទ នៅក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប ក្រុមអ្នកអភិរក្ស និងការពារតំបន់ទេសចរណ៍ធម្មជាតិ ធ្វើការអភិរក្ស។ ជម្រកបក្សីទាំងនោះ ក៏ជាជម្រកត្រីពងកូនដ៏សំខាន់មួយ នៅប៉ែកខាងជើងបឹងទន្លេសាប ផងដែរ។

បើតាមការបញ្ជាក់ពីសមាគម សហគមន៍ពារាំង បានអះអាងថា សមាគមកំពុងខិតខំកែលម្អបន្ថែមទៀត ដើម្បីឲ្យសហគមន៍នេះក្លាយជាគោលដៅអេកូ-ទេសចរណ៍ធម្មជាតិមួយដ៏សំខាន់នៅក្នុងខេត្តសៀមរាប ព្រោះថាប្រភេទសត្វស្លាបមួយចំនួនដែលកំពុងរស់នៅក្នុងតំបន់នេះ ជាប្រភេទនៃបក្សីកម្រ និងជិតផុតពូជ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង