Cct850x100 1

វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន​បង្ហាញខ្លួនលើក​ដំបូងក្នុង​តម្លៃចាក់​ពីរដង​ជាង​១០០ដុល្លារ​

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖​ នៅក្នុងពិព័រណ៌សេវាកម្មពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង វ៉ាក់សាំងកូវីដ-១៩ថ្មីផលិតក្នុងស្រុកចិនបានបង្ហាញខ្លួនជាលើកដំបូង និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះ ក្រុមហ៊ុន China National Pharmaceutical Group Corp ដែលជាជីវសាស្រ្តចិន បានដាក់បង្ហាញវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ចំនួន ២ ប្រភេទ វ៉ាក់សាំងទាំងពីរបានចូលក្នុងការព្យាបាលសាកល្បងដំណាក់កាលទី ៣ ហើយ។

យោងតាមការចុះផ្សាយរបស់Global Times  ប្រធានក្រុមហ៊ុនលោក Liu Jingzhen បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីខែសីហាឆ្នាំនេះថា វ៉ាក់សាំងចាក់មួយម្ជុលគឺ ៤ មីក្រូក្រាម ការចាក់វ៉ាក់សាំង ១ ដងអត្រាការពារគឺប្រហែល ៩៧% ហើយចាក់ពីរដងអត្រាការពារអាចឈានដល់ ១០០%។

វ៉ាក់សាំងថ្មីការពារជំងឺឆ្លងកូវីដ-១៩បន្ទាប់ពីដាក់លក់លើទីផ្សារហើយ ត្រូវបានគេរំពឹងថាក្នុងមួយម្ជុលតម្លៃប្រហែលជាប៉ុន្មានរយយ័ន ប្រសិនបើចាក់ពីរដងនោះតម្លៃគួរតែតិចជាង ១.០០០ យ័ន ស្មើរនឹងប្រហែល១៤០ដុល្លារ។


Khcct banner

អត្ថបទទាក់ទង