Yearendyearend1140x150

DDD ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ដល់ទី៤ ចូលរួម «កម្មវិធីពន្លឿនអាជីព»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ DDD Career Connect កំពុងធ្វើការជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅឆ្នាំទី២ ដល់ទី៤ ឬ និស្សិតដែលបានរៀនចប់ថ្មីៗចូលរួមកម្មវិធីពន្លឿនអាជីពដែលមានការបណ្តុះបណ្តាលសមត្ថភាពលើជំនាញការងារ ការស្វែងរកការងារ និងផ្តល់ឱកាសការងារជាមួយស្ថាប័នដៃគូ DDD។

បើតាមការផ្សព្វផ្សាយរបស់ DD Career Center បានឱ្យដឹងថា កម្មវិធីពន្លឿនអាជីពត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសជូនយុវជនក្នុងវិស័យធនាគារ និងវិស័យឈានមុខជាច្រើនទៀតនៅកម្ពុជា។ តាមរយៈកម្មវិធីពន្លឿនអាជីពនេះ សិស្សអាចមានឱកាសបីធំៗ គឺ ទទួលបានការបណ្តុះបណ្តាលសមត្ថភាពលើជំនាញការងារ ការស្វែងរកការងារ និងផ្តល់ឱកាសការងារជាមួយស្ថាប័នដៃគូ DDD។

យើងតាមការណែនាំពីកម្មវិធី សិស្សានុសិស្សដែលអាចចូលរួមបានត្រូវមានអាយុចន្លោះ ១៨ ទៅ ៣០ ឆ្នាំដែលកំពុងសិក្សាឆ្នាំទី២ឡើងទៅ ដែលអាចធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ មានចំណេះដឹងភាសាអង់គ្លេសខ្លះៗ ហើយកំពុងស្វែងរកការងារក្នុងវិស័យធនាគារ និងសេវាកម្មមានការតាំងចិត្ត និងឥរិយាបថវិជ្ជមាន។

មុខតំណែងដែលមាននៅក្នុងកម្មវិធីពន្លឿនអាជីពនេះមានដូចជា ផ្នែកទំនាក់ទំនងអតិថិជន, កម្ចី SME, គណនេយ្យករ, ធនធានមនុស្ស និងផ្សេងៗទៀតជាដើម។

អត្ថប្រយោជន៍ដែលសិស្សអាចទទួលបានមានដូចជា ទី១៖ ទទួលបានវគ្គបណ្តុះបណ្តាលសមត្ថភាពនៅ DDD រយៈពេលចំនួន ៩ ទៅ ១០ សប្តាហ៍ ដោយឥតគិតថ្លៃ ទី២៖ ទទួលបានការជួយស្វែងរកការងារបន្ទាប់ពីចប់វគ្គបណ្តុះបណ្តាល និងទី៣៖ អាចទទួលបានឱកាសការងារពីក្រុមហ៊ុនដែលជាដៃគូជាមួយនឹង DDD។

សម្រាប់ការដាក់ពាក្យ សិស្សអាចធ្វើការស្គែន QR ដូចដែលមានក្នុងរូបភាពខាងលើ ឬ ទាក់ទងទៅកាន់តេលេក្រាម ០៨៧ ៧៧០ ៩៩២។

គួរបញ្ជាក់ផងដែរថា DDD មានឈ្មោះពេញថា Digital Divide Data ដែលជាអង្គការប្រព័ន្ធទិន្នន័យកម្ពុជា មានចក្ខុវិស័យចង់ឃើញយុវជនអភិវឌ្ឍសមត្ថភាពរបស់ពួកគេតាមរយៈការអប់រំ និងការងារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង