Yearendyearend1140x150

Maybank ផ្តល់«អាហារូបករណ៍»សម្រាប់និស្សិតឆ្នាំទី១ឬទី២ មកពីសាកលវិទ្យាល័យចំនួន៩

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Maybank កំពុងធ្វើការប្រកាសជ្រើសរើសសិស្សនិស្សិតឆ្នាំទី១ ឬ ទី២ មកពីសាកលវិទ្យាល័យចំនួន ៩ ដើម្បីផ្តល់«អាហារូបករណ៍» ដូចជា RUPP, RULE, RUFA, NUM, ITC, Norton, UEF, Setec, និង Beltie។

បើតាមការប្រកាសក្នុងគេហទំព័រហ្វេសប៊ុករបស់ Maybank បានឱ្យដឹងថា អាហារូបករណ៍ Maybank នេះនឹងផ្តល់ជូនសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សានៅឆ្នាំទី១ ឬ ទី២ ដោយមានផ្តល់ជូនយ៉ាងពេញលេញ ដែលរួមមានការចំណាយសម្រាប់បង់ថ្លៃសកលវិទ្យាល័យ កុំព្យូទ័រ ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ការធានារ៉ាប់រង និងប្រាក់សម្រាប់ទិញសៀវភៅសិក្សា។

សិស្សដែលអាចដាក់អាហារូបករណ៍នេះបានជាសិស្សដែលសិក្សាជំនាញពាក់ព័ន្ធនឹងធនាគារ គណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រង ទីផ្សារ ព័ត៌មានវិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម អក្សរសាស្រ្តអង់គ្លេស ច្បាប់ ចិត្តវិទ្យា និងជំនាញផ្សេងៗទៀតដូចជា ការបង្កើតកម្មវិធី វិទ្យាសាស្រ្តទិន្នន័យ កម្មវិធីទូរស័ព្ទដៃ ការរចនាវេបសាយ និងផ្សេងទៀត។

លក្ខខណ្ឌនៃអាហារូបករណ៍នេះ សិស្សត្រូវតែជាសិស្សដែលមកពីសាកលវិទ្យាល័យណាមួយក្នុងចំណោមសាកលវិទ្យាល័យចំនួន ៩គឺ RUPP, RULE, RUFA, NUM, ITC, Norton, UEF, Setec, និង Beltie។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យសុំអាហារូបករណ៍ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ តាមរយៈតំណ https://mcpcomm.typeform.com/to/xpoZUOVu។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.maybank 2u.com.kh ឬ Telegram +៨៥៥ ៩៥ ៩៧៩ ៤៥៣ ឬ +៨៥៥ ១៦ ៧៩៨ ៩៩៧៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង