Yearendyearend1140x150

បេក្ខជនទាំង១៦វិទ្យាល័យបានជាប់បន្តទៅវគ្គជម្រុះជុំទី២នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ វគ្គជម្រុះជុំទី១ មានបេក្ខជនទាំង ១៦ វិទ្យាល័យ ដែលបានជាប់បន្តទៅវគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤។ ខណៈការប្រកួតវគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤។

វគ្គជម្រុះជុំទី១នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ មានបេក្ខជនមកពី ៣២វិទ្យាល័យ ទូទាំង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រកួតជជែកដេញដោល និងតស៊ូមតិទៅលើ ១៦ប្រធានបទ នៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ កាលពីថ្ងៃទី១៦-១៧ និងថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីឆ្លងការការប្រកួតប្រជែងយ៉ាងស្វិតស្វាញ បានរកឃើញបេក្ខជនមកពី ១៦ វិទ្យាល័យ បានជាប់បន្តទៅវគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤។ វគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាមួយគ្នានោះ គណៈកម្មការរៀបចំកម្មវិធី លើកទឹកចិត្តដល់បេក្ខជនដែលមិនបានបន្តទៅវគ្គបន្ទាប់ មេត្តាប្រើប្រាស់ចំណេះដឹងដែលខ្លួនទទួលបានពីកម្មវិធីក្នុងការសិក្សារៀនសូត្រ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតប្រជែងនានា។ បេក្ខជនត្រូវចាំថានេះជាចំណុចចាប់ផ្ដើម មិនមែនជាចំណុចបញ្ចប់នៃការតស៊ូព្យាយាមរបស់ខ្លួនឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង