Yearendyearend1140x150

កញ្ញា តាន់ សម្ផស្ស បង្កើត «គម្រោងអាហារូបករណ៍កូនខ្មែរ» ដើម្បីណែនាំយុវជនដាក់អាហារូបករណ៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គម្រោង «អាហារូបករណ៍កូនខ្មែរ» ដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរដែលទើបនឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Harvard កំពុងធ្វើការជ្រើសរើសសិស្សចំនួន៤រូបដែលចង់ដាក់អាហារូបករណ៍ដើម្បីបង្វឹកពីរបៀបដាក់អាហារូបករណ៍បានជោគជ័យ។

បើតាមការបង្ហោះជាសាធារណៈក្នុងគណនីហ្វេសប៊ុករបស់ កញ្ញា តាន់ សម្ផស្សបានឱ្យដឹងថា កញ្ញាបានជាប់អាហារូបករណ៍ទៅសិក្សានៅក្នុងសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅប្រទេសនៅសហរដ្ឋអាម៉េរិក គឺ សាកលវិទ្យាល័យ Harvard ។ ក្រោយបានដឹងលទ្ធផលនៃការជាប់អាហារូបករណ៍នេះ កញ្ញាក៏បានចាប់ផ្តើមផ្តួចផ្តើមគម្រោងមួយដែលមានឈ្មោះថា «គម្រោងអាហារូបករណ៍កូនខ្មែរ» ដើម្បីធ្វើការជ្រើសរើសសិស្សានុសិស្សដែលមានបំណងក្នុងការដាក់អាហារូបករណ៍សិក្សានៅក្រៅប្រទេស មានឱកាសចូលរួមទទួលបានការចែករំលែកពីសិស្សច្បងដែលមានបទពិសោធន៍ដាក់អាហារូបករណ៍កន្លងមកដែលសិក្សានៅសាកលវិទ្យាល័យផ្សេងៗនៅសហរដ្ឋអាម៉េរិក។

នៅក្នុងគេហទំព័ររបស់ «គម្រោងអាហារូបករណ៍កូនខ្មែរ» ក៏បានបញ្ជាក់ទៀតផងដែរថា កញ្ញាជ្រើសរើសសិស្សតែបួនរូបតែប៉ុណ្ណោះ ដែលអាចទទួលបានឱកាសចូលរួមវគ្គបង្វឹកនេះ ដែលត្រូវមានលក្ខខណ្ឌដែលត្រូវតែជាយុវជនខ្មែរដែលកំពុងស្វែងរកដាក់ពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ឬ បរិញ្ញាបត្រជាន់ខ្ពស់ ហើយការសិក្សាមានកម្រិតពិន្ទុ GPA 3.5 ឡើង និងមានពិន្ទុ IELTS យ៉ាងតិច 7។

ជាពិសេស ឱកាសនេះ នឹងត្រូវបានផ្តោតសំខាន់ចំពោះសិស្សានុសិស្សដែលមកពីគ្រួសារដែលមានជីវភាពមិនសូវធូរធារកន្លងមក តែអ្នកផ្សេងក៏នៅតែអាចដាក់ពាក្យបាន។ សម្រាប់យុវជនណាដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមតំណភ្ជាប់ Google Form នេះ: https://bit.ly/43tv7JN ឱ្យបានមុនថ្ងៃទី ១៥ មេសា។ ប្រសិនបើជាប់ យុវជននឹងត្រូវបានគេទាក់ទងទៅវគ្គសម្ភាស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង